Godzilla និងសត្វចម្លែកកាត់តបែបនេះ ទើបសាច់រឿងល្អមើលណាស់
- 2015-03-11 13:25:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Godzilla និងសត្វចម្លែកកាត់តបែបនេះ ទើបសាច់រឿងល្អមើលណាស់
ចន្លោះមិនឃើញ
សឹងតែ ៩០ភាគរយទៅហើយ ដែលគ្រប់ឈុតឆាកក្នុងភាពយន្តហូលីវូដនីមួយៗ ត្រូវបានកាត់តបន្ថែម Visual Effect។ ឧទាហរណ៍ដូចក្នុងរឿង GODZILLA ដ៏ល្បីប្រចាំឆ្នាំ ២០១៤ ដែលបង្ហាញពីការប្រយុទ្ធគ្នារវាងតួអង្គ Godzilla និងសត្វចម្លែកយក្ស នៅក្នុងទីក្រុងពោរពេញទៅដោយផ្សែងខ្មៅអួអាប់ គឺសុទ្ធតែត្រូវឆ្លងកាត់ការកាត់តបន្ថែម Visual Effects (ហៅកាត់ VFX) ស្ទើរតែទាំងស្រុង។
នាវាចម្បាំង សំណង់អាគារ ស្ពានបែកបាក់ និងប្លង់សមរភូមិប្រយុទ្ធញាក់សាច់ផ្សេងទៀត គឺសុទ្ធតែមានការកាត់តបន្ថែមពីក្រៅទាំងអស់។ ដោយសារតែបច្ចេកទេសកាត់តដ៏អស្ចារ្យនេះហើយ ទើបធ្វើឱ្យរឿងហូលីវូដមួយនេះ ទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តែតាមការពិត វាសុទ្ធតែកើតចេញពីកំពូលស្នាដៃកាត់តបន្ថែម Visual Effect យ៉ាងមានទេពកោសល្យរបស់អ្នកជំនាញនៅហូលីវូដ។
ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=hiGt6NFnhz0
https://www.youtube.com/watch?v=xlOqhsHopUI
អាន៖ សត្វនាគក្នុងរឿងល្បីហូលីវូដ Game of Thrones កាត់តអញ្ចឹងសោះ!
ដោយ៖ ប៉ែត ផាន់និត