​ទិដ្ឋភាព​ដ៏​កម្រ ​​ប្រវត្តិសាស្ត្រ​​​​​​របាំ​ខ្មែរ​​ដែល​​ជាប់​បញ្ជី ​UNESCO ​​​កាល​ពី​៤០​​ឆ្នាំ​មុន​និង​សម័យ​​កាល​នេះ​​

  • 2015-03-11 16:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាំ​ព្រះ​រាជ​ទ្រព្យ​ ​ជា​ទម្រង់​សិល្បៈ​​បុរាណ​​​​ដំបូង​បំផុត​​របស់​ខ្មែរ​ដែល​​ជាប់​ជា​សម្បត្តិ​​បេតិកភណ្ឌ​អរូបី​​មនុស្ស​​​ជាតិ​​ពិភពលោក​​​​​​ក្នុង​ឆ្នាំ​២០០​៣ ​គឺ​​២​ឆ្នាំ​ មុន​ពេល​​​​សិល្បៈ​​​​ទម្រង់​ទស្សនីយភាព​​​បូរាណ​បន្សល់​ពី​បុព្វកាល​មួយ​ទៀត​គឺ ល្ខោន​​ស្រមោល​ស្បែក​ធំ​​ បាន​ជោគជ័យ​​លើ​ការ​ស្នើ​បញ្ចូល​​​​​បញ្ជី​​​​​អង្គការ​យូណេស្កូ ​​ដែរ​​។

​ របាំ​​ព្រះ​រាជ​ទ្រព្យ ដែល​​កាល​សម័យ​​មហា​នគរ​​​​ នាដការ នាដការិនី (អ្នក​រាំ​) ​នៅ​តាម​ប្រាសាទ​​មាន​តួ​នាទី​​រាំ ឧទ្ទិសដល់អទិទេព ឬរាំថ្វាយទេវៈរាជា នោះ​ ​​ធ្លាប់​បាន​​ចេញ​ទៅ​សម្ដែង​នៅ​រដ្ឋ​ កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​​​ជា​លើក​ដំបូង​​ ក្នុង​សម័យ​​​សាធារណរដ្ឋ​​​​​​ឆ្នាំ​ ១៩៧១។

 

 

ក្នុង​ប្រវត្តិសាស្ត្រ​​​ជាង​៤០​ឆ្នាំ​​​​​​ចុង​ក្រោយ​​​នេះ ​​ប្រជាជន​​ទូទៅ​ពិសេស​ពល​រដ្ឋ​ខ្មែរ​​​​​​នៅ​ ញូយ៉ក មាន​ឱកាស​ឃើញ​​ផ្ទាល់​ភ្នែក​នូវ​​ របាំ​ព្រះ​រាជ​ទ្រព្យ​​ខ្មែរ ​តែ​ម្ដង​ទៀត​គត់​។ គឺ​​ឆ្នាំ​២០១៣ ​លោក​ ព្រីង ភ្លឿង នាយក​​អង្គការ​​​សិល្បៈ​ខ្មែរ​អមតៈ ​គឺ​​ជា​បុគ្គល​ដែល​​បាន​ដឹក​​នាំ​​​ក្រុម​​​របាំ​ ព្រះ​រាជទ្រព្យ​ខ្មែរ​​​​​ ទៅ​កាន់ទីក្រុង ញូូយ៉ក ​សា​ជា​ថ្មី​​​​ក្នុង​ឱកាស​បើក​មហោស្រព​សិល្បៈ​ចម្រុះ​ខ្មែរ​ដ៏​ធំ​នៅ​នោះ​​មាន​ឈ្មោះ​ថា Season of Cambodia។ ​ដំណើរ​ទៅ​ដល់​លើក​ទី១​ និង​ជាង​​៤០​ឆ្នាំ​ក្រោយ​ ក្រុម​សិល្បៈ​ខ្មែរ​ បាន​បន្សល់​​​អនុស្សាវរីយ​នៅ​ទី​តាំង​តែ​មួយគឺ​នៅ Time Square​​  នៃ​​ដែន​ដី​មហាអំណាច​យោធា​និង​សេដ្ឋកិច្ច​​ពិភពលោក ​​ដូច​ខាង​ក្រោម។

 

 

អាន​អត្ថបទ៖ តារាវី ​ រៀប​រាប់​​​​​​​អារម្មណ៍​ដំបូង​​​នៃ​​​ការ​​​​​​ជាន់​ដី​ អាមេរិក

 

ក្រុម​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ​​​ទៅ​សម្ដែង​នៅ ញ៉ូវយ៉ក ឆ្នាំ​១៩៧១

 

 

 

 

ក្រុម​របាំ​ព្រះ​រាជ​ទ្រព្យ​ខ្មែរ ​​​ទៅ​សម្ដែង​នៅ ញ៉ូវយ៉ក ឆ្នាំ​២០១៣

 

 

Sabay នឹង​ផ្ដល់​ជូន​​សាច់​រឿង​​របស់​ ព្រីង ភ្លឿង នាយក​អង្គការ​ សិល្បៈ​​ខ្មែរ​អមតៈ ដែល​ជា​​​អ្នក​រៀប​ចំ​​​ និង​ ដឹក​នាំ​ក្រុម របាំ​ព្រះ​រាជ​ទ្រព្យ​​​​ខ្មែរ​ សម័យ​សតវត្ស​ទី​២១ ទៅ​កាន់​សហរដ្ឋ​អាមេរិក​...

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​ ​​រូបភាព៖ ផ្ដល់​ឲ្យ