ពិតជាឡូយ! សុភាពនារីស្រស់សោភាត្រៀមខ្លួនគាំទ្រក្រុមជម្រើសជាតិថ្ងៃស្អែក
- 2015-03-12 00:15:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាឡូយ! សុភាពនារីស្រស់សោភាត្រៀមខ្លួនគាំទ្រក្រុមជម្រើសជាតិថ្ងៃស្អែក
ចន្លោះមិនឃើញ
អ្នកគាំទ្របាល់ទាត់ក្រុមជម្រើសជាតិកម្ពុជាកំពុងត្រៀមរួចរាល់ហើយដើម្បីចូលរួមគាំទ្រ និងលើកកម្លាំងចិត្តដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលស្វាគមន៍ក្រុមម៉ាកាវនៅស្តាតចាស់វេលាម៉ោង៤រសៀលថ្ងៃស្អែកសម្រាប់ការប្រកួតវគ្គជម្រុះបឋមជើងទី១ប្រចាំទ្វីបអាស៊ី នៃពានរង្វាន់ FIFA World Cup 2018 នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៥។
ជាក់ស្តែងនារីដ៏ស្រស់សោភាទាំង៣នាក់គឺកញ្ញា ចន្ធី វល័ក្ខ, ប៉ាក់ ចាន់ពិសី និង ផល គន្ធាបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការចូលរួមទស្សនា និងលើកទឹកចិត្ត។ ដោយពាក់អាវពណ៌ខៀវជម្រើសជាតិកម្ពុជា មួកស្លឹកត្នោត ទង់ជាតិ និងក្រមា ធ្វើឲ្យសុភាពនារីទាំង៣នាក់ពិតជាស្រស់ស្អាត ជាពិសេសដាក់រូបទង់ជាតិលើថ្ពាល់ពិតគួរឲ្យទាក់ទាញមែន៕
ខាងក្រោមជាទិដ្ឋភាពជាច្រើនរបស់កញ្ញាទាំង៣
កញ្ញា ថុល គន្ធា (ឆ្វេង) កញ្ញា ប៉ាក់ ចាន់ពិសី (កណ្តាល) និង កញ្ញា ចន្ធី វល័ក្ខ (ស្តាំ)
អត្ថបទ៖ ជាន ចាន់រ៉ា