លី តឺហួរ ត្រៀមថតរឿងធំហូលីវូដនិយាយពីមហាកំពែងចិន
- 2015-03-12 17:16:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លី តឺហួរ ត្រៀមថតរឿងធំហូលីវូដនិយាយពីមហាកំពែងចិន
ចន្លោះមិនឃើញ
តារាសម្ដែងល្បីហុងកុង Andy Lau (លី តឺហួរ) និងអតីតសមាជិកក្រុមចម្រៀងកូរ៉េ EXO Luhan រួមជាមួយតារាល្បីចិន និងអាមេរិកមួយចំនួនទៀត នឹងមកសម្ដែងរួមគ្នាក្នុងខ្សែភាពយន្តខ្នាតធំហូលីវូដមានចំណងជើងថា "The Great Wall”។ នេះបើតាមការចុះផ្សាយរបស់ Hollywoodreporter កាលពីថ្ងៃពុធ។
អ្នកដឹកនាំរឿង Zhang Yimou បានប្រកាសពីសមាសភាពតារាសម្ដែងក្នុងរឿងថ្មីរបស់ខ្លួន ដែលមានតារាចិនល្បីៗដូចជា Andy Lau, Jing Tian, Zhang Hanyu, Eddie Peng, Lu Han, Lin Gengxin, Zheng Kai, Chen Xuedong, Huang Xuan រួមជាមួយតារាហូលីវូដជាច្រើនទៀតដូចជា Matt Damon, Pedro Pascal និង Willem Dafoe។
ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលនឹងជាភាពយន្តធំបំផុត ដែលថតនៅប្រទេសចិនទាំងស្រុងនេះ នឹងបង្ហាញពីការចំណាយកម្លាំងមនុស្សយ៉ាងសន្ធឹកសន្ធាប់ដើម្បីសាងសង់មហាកំពែងចិន។ ដំណើរការថតខ្សែភាពយន្តនេះនឹងចាប់ផ្ដើមនៅចុងខែមីនាខាងមុខ ក្រោមការផលិតរបស់ក្រុមហ៊ុនអាមេរិក Legendary Pictures ហើយនឹងត្រូវចែកចាយទូទាំងពិភពលោក ដោយក្រុមហ៊ុន Universal Pictures ជាមួយដើមទុនផលិតចំនួន ១៣៥លានដុល្លារ។
ភាពយន្តដែលនិយាយភាសាអង់គ្លេសនេះ នឹងចេញបញ្ចាំងជាលក្ខណៈ 3D នៅអាមេរិកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
និយាយពីតួអង្គសំខាន់ៗក្នុងរឿងនេះ Andy Lau ត្រូវបានចាត់ទុកជាតារាដ៏ល្បីមួយរូបនៅអាស៊ី ដែលធ្លាប់សម្ដែងរឿងជាង ១៥០រឿង តាំងពីពាក់កណ្ដាលទសវត្ស ១៩៨០។ តារាសម្ដែងស្រី Jing Tian វិញថ្មីៗនេះបានសម្ដែងជាមួយឈិនឡុង ក្នុងរឿង "New Police Story” និងជាមួយកុំកុំ ក្នុងរឿង "Special ID”។ Luhan គឺជាអតីតសមាជិកក្រុមចម្រៀងកូរ៉េខាងត្បូង EXO និងជាតួសម្ដែងម្នាក់ក្នុងរឿង "Miss Granny”។ តួអង្គសំខាន់ម្នាក់ទៀតគឺ Matt Damon គឺជាតារាអាមេរិក ដែលធ្លាប់សម្ដែងរឿងល្បីៗដូចជា “The Bourne Supremacy”, “The Bourne Identity” និង “Elysium” ៕
Andy Lau
Jing Tian
Luhan
Matt Damon
ចុចអាន៖តារាងចំណូលភាពយន្តចិន វ៉ាដាច់អាមេរិកជាប្រវត្តិសាស្ត្រ
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ hollywoodreporter