តារាងចំណូលភាពយន្តចិន វ៉ាដាច់អាមេរិកជាប្រវត្តិសាស្ត្រ
- 2015-03-04 22:40:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាងចំណូលភាពយន្តចិន វ៉ាដាច់អាមេរិកជាប្រវត្តិសាស្ត្រ
ចន្លោះមិនឃើញ
ភាពយន្ត "From Vegas to Macau 2"
តារាងចំណូលភាពយន្តចិន ឬ Chinese box office កាលពីខែកុម្ភៈ រកប្រាក់បានច្រើនជាង តារាងចំណូលភាពយន្តអាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយប្រមូលបាន ៦៥០លានដុល្លារ ខណៈអាមេរិកបានតែ ៦៤០លានដុល្លារប៉ុណ្ណោះ។
មូលហេតុបណ្ដាលឱ្យ តារាងចំណូលភាពយន្តចិនវ៉ាដាច់ឆ្ងាយនោះ ដោយសារខែកុម្ភៈមានភាពយន្តច្រើន ហើយវាជារដូវកាលបុណ្យចូលឆ្នាំចិន ម្ល៉ោះហើយទើបមានអ្នកមើលច្រើនកុះករ។
រឿងដែលធ្វើ Chinese box office ឡើងកូដខ្លាំង គឺ "From Vegas to Macau 2" សម្ដែងដោយស្ដេចល្បែង Chow Yun Fat រកបាន ១០៤លានដុល្លារ និង"Dragon Blade" របស់ឈិន ឡុង រកបាន ៩៥លានដុល្លារ។
បើងាកមកមើល តារាងចំណូលភាពយន្តអាមេរិក ឬ American box office វិញ ត្រូវក្រុមហ៊ុនស្រាវជ្រាវចិន Entgroup ឱ្យដឹងថា ប្រមូលបានតែ៦៤០លានដុល្លារប៉ុណ្ណោះក្នុងខែកុម្ភៈ ក្រោមចិនដល់ទៅ ១០លានដុល្លារ។ ភាពយន្តទទួលបានអ្នកទស្សនា និងចំណូលច្រើនជាងគេ មានភាពយន្តស្រើបស្រាលដូចជា "Fifty Shades of Grey" ជាដើម។ ទោះយ៉ាងណាបុណ្យចូលឆ្នាំចិន មិនមែនជារដូវពិសេស សម្រាប់ភាពយន្តអាមេរិកទេ៕
https://www.youtube.com/watch?v=aPTtTvY7vxg
កូនស្រី លីស៊ាវឡុង គ្រោងផលិតភាពយន្តពីប្រវត្តិឪពុករបស់ខ្លួន
ភាពយន្តដែល Angelina Jolie មកថតនៅកម្ពុជា ត្រៀមចេញវគ្គបន្ទាប់
តារាស្រីមានមុខក្នុងរឿង ទិនហ្វី សម្ដែងរឿងថ្មីជាមួយតារាហូលីវូដ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Cnn, Yahoo, hollywoodreporter