តារា​ស្រី​មាន​មុខ​ក្នុង​រឿង ទិនហ្វី សម្ដែង​រឿង​ថ្មី​ជាមួយ​តារា​ហូលីវូដ

  • 2015-02-26 23:39:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ដែល​មាន​មុខ​ក្នុង​រឿង "CJ7" របស់​ទិនហ្វី Kitty Zhang ឬ Zhang YuQi នឹង​សម្ដែង​ភាពយន្ត​ថ្មី​មាន​ចំណងជើង​ថា​ "Lost in the Pacific" ជាមួយ​តារា​សម្ដែង​ហូលីវូដ សញ្ជាតិ​អាមេរិក Brandon Routh។

 

តារាម៉ូដែល Brandon Routh (ឆ្វេង) Zhang Yuqi (កណ្ដាល) និង Vincent Zhou (ស្ដាំ)
រឿង 3D "Lost in the Pacific" ជា​ប្រភេទ​ភាពយន្ត​ផ្សងព្រេង​បែប​វិទ្យាសាស្ត្រ ដែល​​ដឹកនាំ​ដោយលោក​ Vincent Zhou និយាយ​ពី​ការផ្សងព្រេង​របស់​អ្នកដំណើរ​ក្លាហាន​មួយ​ក្រុម ជិះ​យាន​​ឆ្នាំ​២០២០ កាត់​មហាសមុទ្រយក្សប៉ាស៊ីហ្វិក។

 

ភាពយន្ត​វិទ្យាសាស្ត្រ​ខាងលើ នឹង​ចាប់​ផ្ដើមថត​នៅ Pinewood Malaysia Studios ក្នុង​រដូវ​ផ្ការីក​នៅ​ចិន  (ប្រហែល​ខែ​មេសា ​ឬ​ឧសភា) ​​​ ហើយ​មាន​ចាក់​បញ្ចាំង​ចុង​ឆ្នាំ​នេះ។ ​

 

Zhang កើត​នៅ​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ​១៩៨៦​ក្នុង​ខេត្ត Shandong។ នាង​បាន​ចេញ​ពី​ខេត្ត​និង​ចូល​រៀន​សាលា​សម្ដែង​ក្នុង​ទីក្រុង សៀងហៃ នៅ​អាយុ ១៥ឆ្នាំ។ មកដល់​ពេល​នេះ តារា​ស្រី​ដែល​ចូល​ប្រឡូក​​វិស័យ​សិល្បៈ​ តាំង​ពី​ឆ្នាំ​២០០៧​រូប​នេះ បាន​សម្ដែង​រឿង​ជាច្រើន​ដូចជា “The Longest Night in Shanghai”ឆ្នាំ​២០០៧, “CJ7 "ឆ្នាំ២០០៨, "Shaolin Girl “ឆ្នាំ ២០០៨ និង​រឿង”Dearest” ឆ្នាំ​២០១៤​ជាដើម៕

 

 
 
 
 

 

រឿង​ហុងកុង​​រក​​ចំណូល​​បាន​​​ច្រើន​​បំផុត​ទាំង​១០​​​ ​ថ្ងៃ​​ចូលឆ្នាំ​​ចិន

ព្រោះ​តែ​រឿង​ក្ដៅសាច់ Johnson ត្រូវមិត្តប្រុសសុំបែក

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Hollywoodreporter, Yahoo, Deadline