ព្រោះ​តែ​រឿង​ក្ដៅសាច់ Johnson ត្រូវមិត្តប្រុសសុំបែក

  • 2015-02-24 16:21:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​កំពុង​ល្បីល្បាញ ដោយសារ​រឿង​ស្រើបស្រាល “ Fifty Shades of Grey” តារា​សម្ដែង​ស្រី Dakota Johnson បែរជា​មាន​រឿងបែកបាក់​ស្នេហា ជាមួយ​មិត្តប្រុស​​យូរខែ Matthew Hitt ទៅវិញ។

 

 

ប្រភព​ពី HollywoodLife បាន​ឱ្យ​ដឹង​ថា ក្រោយ​​​រឿង​ខាងលើធ្វើ​ឱ្យ​ Johnson ល្បី​ ​ Matthew Hitt ​ដែល​ជា​មិត្តប្រុស​របស់​តួឯកស្រី​បាន​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​នាង​តែ​ម្ដង។ ប្រភព​បន្ត​ថា Matthew ស្អប់​ពេល​ឃើញនាង​ថត​រឿង​នេះ ហើយ​តារាចម្រៀង ម៉ូដែល តន្ត្រីករ​រូប​នេះ ក៏​ស្អប់​ការនិយាយតគ្នា និង​ពាក្យ​ចចាមអារ៉ាម​ថា មិត្តស្រី​ដែល​លោក​ស្រលាញ់ ​កំពុង​មាន​ស្នេហា​ជាមួយតួប្រុស Jamie Dornan។ ​  ខ្សែ​ភាពយន្ត “Fifty Shades of Grey” ​ដឹកនាំដោយ​លោក Sam Taylor-Johnson និង​ដក​​ស្រង់​តា​ម​សៀវភៅ​ប្រលោមលោក​ លក់​ដាច់​បំផុត​មួយ​ក្នុង​​ឆ្នាំ​២០១២ ដែល​និពន្ធ​ដោយ E. L. James ។ វាជា​ប្រភេទ​ភាពយន្ត​ស្នេហា​ក្ដៅ​សាច់ ​មាន​ឈុត​ឆាក​សកម្មភាព​ផ្លូវ​ភេទ​ដ៏​ស្រើបស្រាល។ រឿង​នេះ​​ល្បីល្បាញ​យ៉ាង​ខ្លាំង​ទូទាំង​ពិភពលោក ដោយ​​រក​ចំណូល​បាន​​រាប់​លាន​ដុល្លារ ក្រោយ​ដាក់​បញ្ចាំង ​តាំង​ពី​​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រលាញ់ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​ បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ដាក់​បញ្ចាំង​រឿង​នេះ​ទេ ព្រោះ​មាន​ភាព​សិចស៊ី​ហួសហេតុ​ខ្លាំង​ពេក។ ​   Johnson វ័យ​២៥​ឆ្នាំ និង Matthew បាន​ទាក់ទង​គ្នា​អស់ពេល​ប្រហែល​៦​ខែ​ហើយ បើ​គិត​មក​ដល់​ថ្ងៃ​ពួកគេ​ចែកផ្លូវ​គ្នា​នេះ ហើយ​រូបភាព​ខាងក្រោម គឺ​ពួកគេ​ដើរលេង​​ជាមួយ​គ្នា​កាល​ពី​ខែ​ធ្នូ​ កាល​ពី​ឆ្នាំ​២០១៤៕

 

 
 

រូបថត Johnson និង Matthew កាលពីខែធ្នូ

 

 

នារី​ម្នាក់​មើល​កុន​បណ្ដើរ​ សម្រេច​កាម​បណ្ដើរ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ​​

រឿង​ក្ដៅ​សាច់ “Fifty Shades of Grey” បើក​ឆាក​ភ្លាម​រក​បាន ២៤០​លាន​ដុល្លារ

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ hollywoodlife,