រឿង​ហុងកុង​​រក​​ចំណូល​​បាន​​​ច្រើន​​បំផុត​ទាំង​១០​​​ ​ថ្ងៃ​​ចូលឆ្នាំ​​ចិន

  • 2015-02-24 21:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្តហុងកុងជាច្រើន​ត្រូវ​បាន​បញ្ចាំង អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​កន្លង​ទៅ​​ដោយ​ក្នុង​នោះមាន​​រឿងចំនួន១០​​ ដែល​រក​ចំណូល​បាន​ច្រើនជាងគេបំផុត លើ​តារាង​ភាព​យន្ត​រក​ចំណូល​ច្រើន​បំផុត​​របស់​​ចិន​ដីគោក (Mainland China Box Office) និង​ហុងកុង (Hong Kong Box Office)។

 

ក្នុង​តារាង​ប្រាក់ចំណូល​ចិន​ដីគោក រឿង"Dragon Blade“ សម្ដែង​ដោយ ឈិន ឡុង និង​តារា​កូរ៉េ Choi Siwon ឈរ​លើ​កំពូលគេ ខណៈ​រឿង​លេខ​១ក្នុង​​តារា​ង​​ប្រាក់ចំ​ណូល​ហុងកុង​វិញ គឺ​បាន​លើ​ភាពយន្ត​គំនូរជីវចល "Stand By Me Doraemon” ដឹកនាំដោយ​ជនជាតិជប៉ុន Takashi Yamazaki។

 

 

រូបក្នុង​ខ្សែភាព​យន្ត "From Vegas to Macau 2"

 

 

@តារាង​​ប្រាក់ចំណូល Mainland China Box Office   ១. Dragon Blade រក​ចំណូល​បាន ៤៣ ៩៧១ ១៥៥ ដុល្លារ ២. From Vegas to Macau 2 រក​ចំណូល​បាន ៣១ ០២០ ៦៤៤ ដុល្លារ ៣. Wolf Totem រក​ចំណូល​បាន ២៤ ៩៤៣ ៦៣៧ ដុល្លារ ៤. Zhong Kui: Snow Girl and the Dark Crystal រក​ចំណូល​បាន ២៤ ៣០៤ ៨៣៤ ដុល្លារ ៥. Where Are We Going, Dad? 2 រក​ចំណូល​បាន ១៦ ៦២៨ ៥៦០ ដុល្លារ

 

@តារាង​ប្រាក់ចំណូល Hong Kong Box Office   ១. Stand By Me Doraemon រក​ចំណូល​បាន ២ ៤៩៤ ៦៩៧ ដុល្លារ ២. Triumph in the Skies រក​ចំណូល​បាន ១ ៨០២ ៣៣៥ ដុល្លារ ៣. 12 Golden Ducks រក​ចំណូល​បាន ៥០៥ ៨៤៣ ដុល្លារ ៤. From Vegas to Macau 2  រក​ចំណូល​បាន ១ ៤៨៥ ២១៥ ដុល្លារ ៥. Penguins of Madagascar  រក​ចំណូល​បាន ១ ០៨៤ ២៣៧ ដុល្លារ សូមបញ្ជាក់​ថា ប្រាក់​ចំណូល​ដែល​ភាពយន្តខាងលើរក​បាន គឺ​គិត​តែ​ទីផ្សារប្រទេស​ចិនតែ​ប៉ុណ្ណោះ។

 

 

“American Sniper”​ ​​ឈរ​កំពូល​តារាង​ Box Office ​សប្ដាហ៍​នេះ​

រឿង​ក្ដៅ​សាច់ “Fifty Shades of Grey” បើក​ឆាក​ភ្លាម​រក​បាន ២៤០​លាន​ដុល្លារ

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars