សិង្ហបុរីជាប់ឈ្មោះមានព្រលានយន្តហោះល្អដាច់គេបីឆ្នាំជាប់គ្នា
- 2015-03-12 18:24:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីជាប់ឈ្មោះមានព្រលានយន្តហោះល្អដាច់គេបីឆ្នាំជាប់គ្នា
ចន្លោះមិនឃើញ
អាកាសយានដ្ឋានអន្តរជាតិ Changi របស់សិង្ហបុរី បានឈ្នះពានរង្វាន់ជាអាកាសយានដ្ឋានល្អបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៥នេះ ហើយក៏ជាលើកទីបីជាប់គ្នាផងដែរ។
ការប្រកួតប្រជែងនេះ ត្រូវបានបោះឆ្នោតដោយភ្ញៀវទេសចរដែលជាអ្នកធ្វើដំណើរតាមជើងហោះហើរផ្សេងៗនៅជុំវិញពិភពលោក។ Changi បាននាំមុខអាកាសយានដ្ឋានអន្តរជាតិផ្សេងៗទៀតដូចជា Incheon របស់កូរ៉េខាងត្បូង និងព្រលានយន្តហោះទីក្រុង Munich របស់អាល្លឺម៉ង់ជាដើម។
នេះជាលើកទីប្រាំសម្រាប់សិង្ហបុរីដែលបានទទួលពានរង្វាន់ជាព្រលានយន្តហោះល្អដាច់គេពិភពលោក បើយោងតាមសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញរបស់ channelnewsasia។ ចំពោះពានរង្វាន់ពីលេខពីរ ដល់លេខដប់ បានទៅលើ៖
២. ព្រលានយន្តហោះអន្តរជាតិ Incheon ប្រទេសកូរ៉េខាងត្បូង
៣. ព្រលានយន្តហោះអន្តរជាតិ Munich ប្រទេសអាល្លឺម៉ង់
៤. ព្រលានយន្តហោះអន្តរជាតិ Hong Kong ទីក្រុងហុងកុង
៥. ព្រលានយន្តហោះអន្តរជាតិ Tokyo ប្រទេសជប៉ុន
៦. ព្រលានយន្តហោះអន្តរជាតិ Zurich ប្រទេសស្វីស
៧. ព្រលានយន្តហោះអន្តរជាតិ Central Japan ប្រទេសជប៉ុន
៨. ព្រលានយន្តហោះអន្តរជាតិ London Heathrow ប្រទេសអង់គ្លេស
៩. ព្រលានយន្តហោះអន្តរជាតិ Amsterdam Schiphol ប្រទេសហុល្លង់
១០. ព្រលានយន្តហោះអន្តរជាតិ Beijing Capital ប្រទេសចិន
ប្រែសម្រួល៖ទ្រី រ៉ាវី ប្រភព៖channelnewsasia