Sir Alex ​បញ្ចេញ​សៀវភៅ​យុទ្ធសាស្ត្រ​ដឹកនាំ​មួយ​ក្បាល​ទៀត​ហើយ

  • 2015-03-12 21:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម ​លោក Sir Alex Ferguson ​បាន​បង្ហាញ​សៀវភៅ​យុទ្ធសាស្ត្រ​ដឹក​នាំ​ថ្មី​មួយ​ក្បាល​ទៀត​ហើយ​ដែល​មាន​ចំណង​ជើង​ថា Leading ដើម្បី​ឱ្យ​អ្នក​ដែល​ចង់​ដឹង​ពី​របៀប​ដឹក​នាំ​របស់​លោក​នៅ​ Old Trafford ​បាន​យល់​ច្បាស់។

 

 

សៀវភៅ​មួយ​ក្បាល​ថ្មី​នេះ​ដែរ គឺ​លោក Micheal Mortiz ​ជា​អ្នក​សរសេរ ពី​របៀប​ដឹង​នាំ​របស់​បុគ្គល​ជោគជ័យ​ជាង​គេ​លើ​លោក​ ខាង​ផ្នែក​ដឹក​នាំ​ក្លិប​បាល់ទាត់​អស់​រយៈ​ពេល​៣៨​ឆ្នាំ។ បន្ថែម​ពី​លើ​នេះ​ដែរ ខាង​ក្រុមការងារ​ដែល​ផ្ដួចផ្ដើម​សៀវភៅ​នេះ​បាន​បង្ហើប​ពី​អត្ថន័យ​ខាង​ក្នុង​បន្តិច​ដែរ​ថា៖ “មួយ​ក្បាល​នេះ​នឹង​បរិយាយ​ពី​តាក់តិច​ក្នុង​ការ​ដឹក​នាំ​ក្រុម​ពី​បាត​ដៃ​ទទេ រហូត​បាន​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​លើ​លោក។ ពី​គ្មាន​អ្នក​គាំទ្រ​រហូត​ដល់​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត ​និង​សរសេរ​ពី​ក្បួន​ក្នុង​ការ​សម្រេច​ចិត្ត​ប្រើ​កីឡាករ​ផង​ដែរ”។

 

 

 

ដោយ​ឡែក​លោក Sir Alex ​ក៏​បាន​បញ្ចេញ​អារម្មណ៍​ផ្ទាល់​ខ្លួន​ផង​ដែរ​ថា៖ “តាំង​ពី​ខ្ញុំ​ចូល​និវត្តន៍​មក​ ខ្ញុំ​តែង​តែ​ស្រមៃ​ដល់​កាល​ដែល​បាន​ធ្វើ​ជា​អ្នក​ចាត់​ការ​ និង​ពេល​វេលា​ដែល​ខ្ញុំ​អាច​នាំ​ក្រុម​បាន​ជោគជ័យ​បំផុត។ វា​ជា​បទពិសោធន៍​ល្អ​បំផុត​សម្រាប់​ខ្ញុំ​កាល​ពី​ពេល​កន្លង​មក ​ហើយ​ខ្ញុំ​ក៏​តែងតែ​គិត​ពី​វា​ជាជាង​អនាគត​របស់​ខ្ញុំ​ដែរ។ Manchester United ​គឺ​ជា​ចំណែក​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ​ហើយ​សៀវភៅ​មួយ​ក្បាល​ថ្មី​នេះ​ ខ្ញុំ​ក៏​សង្ឃឹម​ថា​អាច​ឱ្យ​អ្នក​ជំនាន់​ក្រោយ​យល់​ខ្លះ​ពី​បិសាច​ក្រហម​ដែរ”។

 

 

 

បុរស​ជនជាតិ​ស្កុតឡែន ​វ័យ​៧៣​ឆ្នាំ​ខាង​លើ​នេះ​ គឺ​ជា​មនុស្ស​ម្នាក់​គត់​ដែល​បាន​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​បាន​ជោគជ័យ​បំផុត ពោល​គឺ​រូប​លោក​ធ្វើ​ជា​អ្នក​ចាត់​ការ​​រយៈ​ពេល​២៧ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៨៦ ​ដល់​២០១៣ ​ដោយ​អាច​ជួយ​ Man Utd ​លើក​ពាន​ធំ​ៗ​ជា​ច្រើន​ដូចជា Premier League ​១៣​ដង​ និង​ UEFA Champions League ​២​ដង។ ​មួយ​វិញ​ទៀត​ក្រោយ​ពី​ប្រកាស​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៣​ រូប​លោក​ក៏​ធ្លាប់​សរសេរ​សៀវភៅ​លក់​ម្ដង​មក​ហើយ​ដែរ ហើយ​ក៏​ទទួល​បាន​កា​គាំទ្រ​ជា​ច្រើន​ផង​ដែរ ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី