កូន​ភ្លោះ​មួយ​គូ ក្លាយ​ជា​ស្រី​ស្អាត​ជាង​គេ​ប្រចាំ​សាកល​វិទ្យាល័យ

  • 2015-03-12 21:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូន​ស្រី​ភ្លោះ​មួយ​គូ​ដែលទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង ដោយសារ​តែ​ពួក​នាង​សម្រស់​ស្រស់​ស្អាត​គ្មាន​អ្វី​ទាស់ ​រហូត​ដល់​សិស្ស​ប្រុស​ៗ​ក្នុង​សាកលវិទ្យាល័យ​ផ្ដល់​ងារថាជា "​ស្រី​ស្អាតរាជនី​​កំពូល​សម្រស់​ទាំងពីរ"។

 

 

តាម​ការ​ពិត​នាង​តូច​ទាំងពីរ​ដែល​មាន​ឈ្មោះ​ថា​ Ha Ha និង Tu Tu Di (ឈ្មោះ​ហៅ​ក្រៅ)​ នេះ​ គឺជា​ជនជាតិ​វៀតណាម​ទេ តែ​នាង​បាន​ទៅ​សិក្សា​បន្ត​នៅ​ប្រទេស​ចិន ហើយ​ថ្មី​ៗ​នេះ​ក៏​បាន​ក្លាយ​ជា​ស្រី​ស្អាត​បំផុត​នៅ​លើ​បណ្ដាញ​សង្គម​ប្រទេស​ចិន។ មិន​ត្រឹមតែ​មាន​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ សូម្បី​តែ​លទ្ធផល​សិក្សា​របស់​ពួក​នាង​​ក៏​ល្អ​ប្រសើរ​ទៀត​ផង​រហូត​បាន​ការ​កោត​សរសើរ​ពី​សំណាក់​មិត្ត​រួម​ថ្នាក់ និង​លោកគ្រូ​អ្នកគ្រូ។ Ha និង Tu បច្ចុប្បន្ន​រៀន​នៅ​វិទ្យាស្ថានបណ្ឌិតសិល្បៈនៅទីក្រុងប៉េកាំង និង Tu រៀននៅសាកលវិទ្យាល័យ គុរកោសល្យ ក្នុង​ខេត្ត Sichuan ប្រទេស​ចិន។

 

មិន​ត្រឹមតែ​ល្បី​ឈ្មោះ​ក្នុង​សាលា​ប៉ុណ្ណោះ​ទេ កេរ្តិ៍ឈ្មោះ​អ្នក​ទាំងពីរ​បាន​ធ្វើឲ្យ​សារព័ត៌មាន​ធំ​ៗ​ជាច្រើន​ដូចជា Xinhua , China Daily  ចុះផ្សាយ​ពី​ពួក​នាង​ដែរ។

 

ទស្សនា​រូប​ខាងក្រោម​នេះ អ្នក​នឹង​ដឹង​ថា​កូនភ្លោះ​ទាំងពីរ​ស្រស់​ស្អាត​ប៉ុណ្ណា៖

 

 
 
 
 
 

ចុចអាន៖សិស្ស​ស្រីជប៉ុន​ម្នាក់ ធ្វើឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ដេក​ស្រមើស្រមៃ

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖showbiz247