រឿង​ពិត​នៅ​ពី​ក្រោយ​សេវាកម្ម​ទេសចរណ៍​ផ្លូវ​ភេទ​ដ៏​រន្ទឺ​របស់​ប្រទេស​ថៃ

  • 2015-03-12 21:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ The Richest បង្ហាញ​ថា ថៃ​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​គេ ជា​គោល​ដៅ​ទេសចរណ៍​ផ្លូវ​ភេទ ដែល​ជន​បរទេស​ពេញ​និយម​បំផុត។ រឿង​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដោយ​សារ​ភ្លើង​ចម្រុះ​ពណ៌​នៅ​គ្រប់​ទីកន្លែង​នា​ទីក្រុង​បាងកក ព្រម​ទាំង​ច្បាប់​ប្រឆាំង​ពេស្យាចារ​ហាក់​មាន​ភាព​ធូររលុង ជា​កត្តា​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដែល​ចូល​ចិត្ត​ចាយ​លុយ​សប្បាយ មក​កម្សាន្ត​ក្នុង​ប្រទេស​ថៃ​ជា​រៀងរាល់​ថ្ងៃ។ យ៉ាងណាមិញ នៅ​មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​អាច​មិន​ទាន់​ដឹង ទាក់​ទង​នឹង​សេវាកម្ម​ទេសចរណ៍​ផ្លូវ​ភេទ នៅ​ក្នុង​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ។

 

 

​​​បើ​តាម​គេហទំព័រ The Richest ដដែល​បាន​បង្ហាញ​ថា នៅ​ក្នុង​ប្រទេស​ថៃ មាន​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ប្រហែល ៣​លាន​នាក់ ដោយ​រាប់​បញ្ចូល​ទាំង​ភេទ​ទីបី​ផង ហើយ​ប្រមាណ ១​ភាគ៣ ជា​អនីតិជន។ យ៉ាង​ណា​ក៏​ដោយ ចំនួន​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​អស់​នោះ ភាគ​ច្រើន​ជា​​នារី​ដែល​រង​ការ​ជួញ​ដូរ បើ​ទោះ​បី​មាន​ការ​គ្រប់​គ្រង​យ៉ាង​ល្អ​ក៏​ដោយ។

 

បើ​តាម​បុរស​ម្នាក់​ដែល​មាន​បទពិសោធន៍​ហូរហៀរ​រឿង​ផ្លូវ​ភេទ​ក្នុង​ប្រទេស​ថៃ បាន​បញ្ជាក់​ថា នៅ​លើ​បណ្ដោយ​ផ្លូវ​រាត្រី​ដ៏​ល្បី Soi6 ខេត្ត​ប៉ាតាយ៉ា ភ្ញៀវ​ទេសចរ​អាច​ទាក់​ទង​នារី​ដ៏​សិចស៊ី​នានា ដើម្បី​ឡើង​ឋានសួគ៌​ក្នុង​តម្លៃ​ជា​មធ្យម ៣០​ដុល្លារ។

 

ចំណែក​ឯ​នារី​នៅ​ក្នុង​បារ​វិញ អ្នក​ទេសចរ​ក៏​អាច​ណាត់​ចេញ​ក្រៅ​បាន​ដូច​គ្នា តែ​ត្រូវ​បង់​ថ្លៃ​ឲ្យ​បារ​ជាមុន​សិន។ តម្លៃ​ដែល​ត្រូវ​បង់​នោះ អាច​ស្មើ​នឹង ៥០០​បាត (ប្រហែល ១៥​ដុល្លារ) សម្រាប់​បារ​ស៊េរី​ខ្ពស់។ ចំណែក​បារ​ស៊េរី​ទាប ជាមធ្យម​មាន​តម្លៃ ២០០​បាត (ប្រហែល ៦ដុល្លារ) ​ប៉ុណ្ណោះ។ ឯ​នារី​ដែល​អ្នក​ទេសចរ​យក​ចេញ​ក្រៅ មាន​តម្លៃ​អាស្រ័យ​លើ​ការ​ចរចា​គ្នា ដែល​មួយ​យប់​អាច​ចន្លោះ​ពី ១០០០ ទៅ ៣០០០​បាត (៣០ ទៅ ៩០​ដុល្លារ)។ ​​

 

ក្រៅ​ពី​ទទួល​សេវាកម្ម​កម្សាន្ត​សប្បាយ​ទាំង​នោះ អ្នក​ទេសចរ​បរទេស​មួយ​ចំនួន​ធំ ក៏​មាន​ការ​ប្រុង​ប្រយ័ត្ន និង​គិត​ជា​ប្រចាំ​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ខ្លះ​ៗ ដែល​ភ្ញៀវ​ទេសចរ​មិន​សូវ​មើល​រំលង ពេល​រក​ការ​សប្បាយ​ជាមួយ​នារី​រាត្រី​ក្នុង​ប្រទេស​ថៃ៖ ​

 

១. ជន​បរទេស​មួយ​ចំនួន​ដែល​មិន​ចេះ​ត​ថ្លៃ ត្រូវ​ក្រុម​នារី​រក​ស៊ី​ផ្លូវ​ភេទ​ថៃ ទាមទារ​តម្លៃ​យ៉ាង​ខ្ពស់​ក្រោយ​ពេល​ប្រតិបត្តិការ​រួច។ ប្រសិន​បើ​ភ្ញៀវ​មិន​ព្រម​បង់​ប្រាក់​តាម​ការ​ទាមទារ​នោះ​ទេ អាច​ប្រឈម​មុខ​ជា​មួយ​ការ​គំរាម​កំហែង​ផ្សេងៗ។

 

២. ពេល​ចាក​ចេញ​ពី​បន្ទប់ និង​ចូល​ងូត​ទឹក ជនបរទេស​នានា​តែង​មាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច ព្រោះ​ធ្លាប់​មាន​រឿង​អាស្រូវ បាត់​កាបូប​លុយ ទូរសព្ទ និង​កាមេរ៉ា​ញឹកញាប់។ ​​​

៣. ភាគ​ច្រើន ភ្ញៀវ​មិន​សូវ​ឲ្យ​នារី​រក​ស៊ី​ផ្លូវ​ភេទ​ទាំង​នោះ​ទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​​ទេ ព្រោះ​ពួក​គេ​គិត​ថា​ខ្ជះខ្ជាយ ហើយ​នារី​រាត្រី​នៅ​ប្រទេស​ថៃ​សុទ្ធតែ​ថ្នឹក​រឿង​ផឹក​នេះ​ទៅ​ហើយ

 

​​៤. អ្វី​ដែល​អ្នក​ទេសចរ​បរទេស​ច្រើន​ប្រុង​ប្រយ័ត្ន​ដែរ​នោះ គឺ​នារី​ដែល​គ្រប់​អាយុ​រួម​ភេទ តាម​ច្បាប់​កំណត់ ១៨​ឆ្នាំ៕

 

ដោយសារ​ភាព​ល្បី​រន្ទឺ រឿង​សេវាកម្ម​ទេសចរណ៍​ផ្លូវ​ភេទ បាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ក្លាយ​ជា​គោល​ដៅ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ដ៏​ធំ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន និង​ជាប់​ជា​គោល​ដៅ​ទេសចរ​សិច​ធំ​ជាង​គេ​លើ​លោក។ ប្រទេស​បី​ទៀត​នៅ​តំបន់​អាស៊ាន​ដែល​ជាប់​ក្នុង​ចំណាត់​ថ្នាក់​គោល​ដៅ​ទេសចរ​ផ្លូវ​ភេទ​របស់​ពិភពលោក​ក្នុង​គេហទំព័រ The Richest ដែរ​នោះ គឺ ឥណ្ឌូណេស៊ី​ជាប់​លេខ​៤ ហ្វីលីពីន​ជាប់​លេខ៦ និង​ប្រទេស​កម្ពុជា​​ជាប់​លេខ៩៕ ​​

 

ចុចអាន៖ រូបភាព​ថ្មី​ៗ ពី​ប្រុស​ស្រលាញ់​ប្រុស​បី​នាក់​រៀបការ​នៅ​ថៃ ល្បី​ពេញ​ពិភពលោក

ដោយ៖ គង់ វិសាល ប្រភព៖ holidayasia, therichest