Jay Chou ត្រូវ​រៀមច្បង​ឌឺដងផ្លែផ្កា ពេល​មិន​ហៅ​ការ

  • 2015-03-13 16:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​រៀប​មង្គលការ​នៅ​អង់គ្លេស តៃប៉ិ និង​អូស្ត្រាលី Jay Chou បាន​អញ្ជើញ​តារា​ជើងចាស់មួយ​ចំនួន ​ដូចជា Chang Hsiao-yen, Jody Chiang និង Chang Fei ប៉ុន្តែ​លោក​មិន​បាន​អញ្ចើញ​ អ្នកណែនាំ បង្ហាត់​បង្រៀនឈ្មោះ Jacky Wu ទេ។ ការ​មិន​​បាន​អញ្ជើញបែប​នេះ​​ធ្វើ​ឲ្យ​សិល្បករ​ជើងចាស់​រូបនោះ​ ​​ព្រលយ​សម្ដី​ឌឺដង​ខ្លះៗ។

 

Jacky Wu (ឆ្វេង) និង Chou (ស្ដាំ)

 

ថ្មីៗ​នេះ Jacky ប្រាប់​ថា វា​​មិន​ជាអ្វី​ទេ បើ​សិន​តារា​ចម្រៀង​ខាងលើ មិន​អញ្ជើញ​លោកចូលរួមកក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍ ហើយ​ជា​រឿង​ល្អ​ដែរព្រោះ​ថា ​លោក​អាច​សន្សំ​លុយ​បាន​ខ្លះ​ដែរ។ ពេល​និយាយ​ពី​ពិធីជ័យ របស់​តារា​តៃវ៉ាន់​នៅ​អូស្ត្រាលី សិល្បៈករ​ដដែល​​ បាន​ព្រលយ​ពាក្យ​ថា Chou ជា​មនុស្សរមិល​​គុណ។

 

​Jacky មើលឃើញ​​ពី​ទេពកោសល្យ​​របស់ Chou ក្នុង​ឆ្នាំ១៩៩៧ ហើយក៏​​ចុះ​កុងត្រា​ឱ្យ​រូបគេ​​ធ្វើ​ជាតារា​ចម្រៀង​ នៅ​ក្រុមហ៊ុន​របស់​លោកតែ​ម្ដង។ មកដល់​ត្រឹម​ឆ្នាំ​២០០១ Jack បាន​លក់​ក្រុមហ៊ុន និង​ Chou ដោយសារ​​បរាជ័យ​ក្នុងការ​វិនិយោគ។

 

ចុះ​មូលហេតុ​អ្វី​បាន​តារា​ចម្រៀង សម្ដែង Jay Chou មិន​អញ្ជើញ Jacky Wu? តើអាច​មកពី​ហេតុផល​នេះដែរ​ឬ?

 

បើ​តាម​របាយការណ៍​បាន​ឱ្យ​ដឹង​ថា ទំនាក់ទំនង​របស់​អ្នកទាំងពីរ​មាន​ការ​រង្គោះរង្គើរ ក្រោយ​លោក Jacky ទម្លាយ​រឿង Chou ទាក់ទង​ជាមួយ Jolin Tse ក្នុង​ឆ្នាំ​២០០៥។ ទោះបីជាយ៉ាងណា នេះ​គ្រាន់​តែ​ជា​របាយការណ៍​​ប៉ុណ្ណោះ ហើយ​មិនទាន់​មាន​ការ​បញ្ជាក់​ណាមួយពី Chou នៅ​ឡើយ​ទេ។

 

​ ប៉ុន្មាន​ថ្ងៃ​នេះ​ដែរ jacky បាន​សរសេរ​សំបុត្រ​ទៅ​តារាវ័យ​៣៦​ឆ្នាំ​ តាម​ហ្វេសប៊ុក​ថា "ខ្ញុំ​គិត​ថា​គួរ​បំភ្លេច​វា​ចោល​ទៅ បញ្ហា​នឹង​​ត្រូវ​បាន​ដោះស្រាយ"។

 

"ពេល​អ្នក​ដល់​អាយុ​ណា​មួយ អ្នក​នឹង​ដឹង​ពី​របៀប​អរគុណ​មនុស្ស​ ដែល​​ជួយ​អ្នក​ពីមុន​មក។ វា​សំខាន់​ណាស់ ចំពោះ​​ការ​ដឹងគុណ។ ម្ដាយ​ខ្ញុំ​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​ចងចាំ​មិត្តណា ដែល​ជួយ​ខ្ញុំ​​កាល​ពី​មុន ហើយ​អរគុណ​ពួកគេ​ដោយ​ផ្ទាល់"។ លោក Jack បន្ថែម​។

 

 

Jay Chou រៀបការ​លើក​ទី១​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ក្នុង​ប្រទេស​អង់គ្លេស លើកទី២​ ថ្ងៃ​ទី៩ ខែកុម្ភៈ ​នៅ​តៃប៉ិ និង​លើក​ទី៣ ថ្ងៃទី៩ ខែមិនា នៅ​អូស្ត្រាលី៕

 

 

ធ្លាយ​រូប​ភាព​ប្រពន្ធ Jay Chou ពេល​មិន​ទាន់​វះកាត់មុខ

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ washingtonpost
អត្ថបទថ្មី