ធ្លាយ​រូប​ភាព​ប្រពន្ធ Jay Chou ពេល​មិន​ទាន់​វះកាត់មុខ

  • 2015-03-12 21:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពន្ធ​ស្រស់​ស្អាត​របស់​តារា​ចម្រៀង​តៃវ៉ាន់ Jay Chou គឺ​នាង Hannah Quinlivan ត្រូវ​បាន​អ្នកលេងអ៊ីនធឺណិត​​រិះគន់​ ដោយ​សង្ស័យ​ថានាង​ធ្លាប់​ធ្វើ​ការ​វះកាត់​កែ​សម្រស់។

 

អ្នកលេង​អ៊ីនធឺណិត បាន​រកឃើញ​រូបថត​ចាស់​ៗ របស់​ Hannah និង​​កត់​សម្គាល់​ឃើញ​ថា ទម្រង់​រូបរាង​​ខុសប្លែក​គ្នា​ខ្លាំង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង ពី​គេហទំព័រ​ជា​ភាសា​ចិន Buzzhand។

 

 

 

ក្រៅ​ពី​ស្រក​ទម្ងន់​ដែល​ធ្វើ​ឱ្យ​ខុសប្លែក​​ខ្លាំង​នោះ រូប​ពី​មុន​បង្ហាញឱ្យ​ឃើញតារា​ម៉ូដែលរូបនេះ ​មាន​ភ្នែក​តូចៗដែល​នាំ​ឱ្យ​គេនិយាយ​តគ្នា​​ថា នាង​ធ្លាប់​ធ្វើ​ការ​វះកាត់​ត្របក​ភ្នែក​ ចំនួន​ពីរ​ដង​រួចមក​ហើយ។ ចំណុច​គួរ​ឱ្យ​កត់​សម្គាល់​ទៀត​នោះ តារា​ស្រី​វ័យ២១ឆ្នាំមាន​ច្រមុះ​កំពិត​​​ធំ បើ​ធៀប​​នឹង​ច្រមុះ​ស្រួច​បច្ចុប្បន្ន​របស់​នាង។

​​

ក្រុម​អ្នកលេង​អ៊ីនធឺណិត​បាន​បង្ហាញ​រូបម្ដងមួយៗ ហើយ​និយាយ​ថា ​មុខ​ដើម​របស់​នាង​មានទម្រង់​​ជ្រុង និង​​មិន​មាន​ចង្កា​ស្រួច​ ដូច​សព្វ​ថ្ងៃ​ឡើយ។

 

ក្រុម​អ្នកសារព័ត៌មាន​បាន​ព្យាយាម​សាកសួរ​ទៅ Jay Chou និង​បង្ហាញ​រូប​ថត​ចាស់ៗ​របស់ Hannah រួច​​សួរ​ថា "តើ​លោក​ចាំ​អត់​ថា នេះ​ជា​នរណា?”។

 

ពាក់ព័ន្ធ​នឹងបញ្ហា​នេះ Chou ​ជា​ស្វាមី​និយាយ​ថា ពួកគេ (អ្នកកាសែត) សួរ​រឿង​គ្មាន​ប្រយោជន៍ ហើយ​ហៅ​ខ្លួន​ឯង​ថា ជា​មនុស្ស​ខ្ជីខ្ជារ ដែល​ចំណាយ​ពេល​លើ​រឿង​បែប​នេះ។ ចំណែក​អ្នកគ្រប់គ្រង​របស់ Hannah វិញ បាន​បដិសេធ​រឿង​ដែលថា តារា​ម៉ូដែល​រូបនេះ​ធ្លាប់​ឆ្លងកាត់​ផ្លែកាំបិត ដូច​ដែល​បាន​អះអាង​ជា​ហូរហែ​មក។

 

​កាលពី​ថ្ងៃ​ទី​៩ ខែ​មិនា ឆ្នាំ​២០១៥ Hannah និង Chou បាន​រៀប​ការ​ជាលើក​ទី៣​នៅ​អូស្ត្រាលី ដើម្បី​បំពេញ​បំណង​គ្រួសារ ជាពិសេស​លោក​យាយ​របស់​នាង ដែល​មិន​អាច​​ចូល​រួម​ពិធីជ័យ​ នៅ​អង់គ្លេសនិង​តៃប៉ិ៕ ​

 

 
 
 
 
 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ buzzhand, lollipop