ការភ្លាម ប្រពន្ធ Jay Chou មានផ្ទៃពោះ?
- 2015-02-21 16:25:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការភ្លាម ប្រពន្ធ Jay Chou មានផ្ទៃពោះ?
ចន្លោះមិនឃើញ
Jay Chou និងភរិយា Hannah Quinlivan បានរៀបការជាមួយគ្នា កាលពីខែមករាកន្លងទៅ ហើយថ្មីៗនេះមានពាក្យលេចឮតគ្នាថា ប្រពន្ធតារាចម្រៀងប្រុសរូបនេះមានទម្ងន់បាត់ទៅហើយ។
ចំណុចដែលធ្វើឱ្យគេសង្ឃ័យនោះ គឺថាពេលកំពុងធ្វើការឱ្យក្រុមហ៊ុន Mercedez-Benz Fashion Week ក្នុងទីក្រុង New York សប្ដាហ៍នេះ Hannah Quinlivan បានដើរកាត់ក្រោយឆាក ក្នុងសភាពខុសប្លែកពីធម្មតា ខណៈពេលក្រុមអង្គរក្ស យកនាងចេញពីហ្វូងមនុស្ស។
ដោយសារហេតុផលនេះហើយទើប ទើបក្រុមអ្នកគាំទ្រដាក់ការសង្ស័យយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះដោយកន្លងមក ស្វាមីរបស់នាងលោក Jay Chou បានប្រាប់សាធារណជនថា លោកចង់បានកូន៥នាក់ ចំណែកការឆ្លើយតបសំណួរអ្នកសារព័ត៌មាន ក្នុងពិធីរៀបអាពាហ៍ពិពាហ៍នៅតៃប៉ិ Jay ប្រាប់ទៀតថា "លោកនឹងយកកូនឆាប់ៗខាងមុខ!"។
មិនដូចអ្វីដែលបានលើកឡើងខាងលើ ភ្នាក់ងារដែលជាតំណាងរបស់ Hannah បានចេញមុខបដិសេធ ដោយប្រាប់យ៉ាងច្បាស់ថា Hannah មានការមមើមមាយ ព្រោះតែអារម្មណ៍តានតឹងរឿងការងារ អាកាសធាតុនៅ New York ត្រជាក់ អស់កម្លាំងបន្តិចបន្តួច។ ហើយនាងបានធូរស្បើយវិញហើយ បន្ទាប់ពីសម្រាកមក។ ដើម្បីបញ្ជាក់ទៅកាន់អ្នកគាំទ្រ តារាបង្ហាញម៉ូដតៃវ៉ាន់ បានបង្ហោះសារលើបណ្ដាញសង្គម Weibo ថា នាងមានអារម្មណ៍ល្អវិញហើយ។
ក្រោយបញ្ចប់ការងារនៅទីក្រុង New York Hannah បានធ្វើដំណើរត្រឡប់មកតៃវ៉ាន់វិញ ដើម្បីឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំចិន៕
Jay Chou រៀបការម្ដងទៀត នៅអាងហែលទឹក
Jay Chou នឹងរៀបការម្ដងទៀត ដោយមិនទទួលចំណងដៃ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ jaynestars