​ដល់​ក! Jay Chou និង​​ប្រពន្ធ​​ រៀប​ការ​ជា​លើក​ទី​បី​​នៅ​អូស្ត្រាលី

  • 2015-03-10 18:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង សម្ដែង Jay Chou និង​ប្រពន្ធ Hannah Quinlivan បាន​រៀបការ​ជាមួយ​គ្នា​ម្ដង​ទៀត​ហើយ កាល​ពី​ថ្មីៗ​នេះ ក្នុង​ទីក្រុង Gold Coast ប្រទេស​​អូស្ត្រាលី។

 

 

ពិធីជ័យ​​លើក​ទី៣របស់​តារា​ទាំងពីរ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិនា ឆ្នាំ​២០១៥​ ម្សិលមិញ ដោយ​ម្ដង​នេះ​ដើម្បី​បំពេញ​បំណងសាច់ញាតិ​​ក្រុមគ្រួសារ របស់ Hannah ជាពិសេស​ជីដូនជីតា ដែល​មិន​អាច​ចូល​រួមក្នុង​ឱកាស​មុនៗ។

 

ទំព័រ Fan page របស់ Chou បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ស្វាមី​ភរិយាថ្មី​មួយ​គូ​នេះ ស្ថិត​ក្នុង​ស្លៀក​សំលៀក​បំពាក់ កូន​កំលោះ​ក្រមុំ​ពណ៌​ខៀវ និង​មាន​ពាក់​មកុដ​ ខណៈ​ដើរ​លេង​នៅ​មាត់​សមុទ្រ។

 

ក្នុង​ឱកាស​នេះ​ក្រុម​មិត្ត​ល្អ បាន​រៀបចំ​ក្បាច់រាំ ជាមួយ​បទ​ចម្រៀង “Ukulele” ​របស់ Chou ធ្វើ​ជា Background ដើម្បី​អបអរ​​ស្វាមី​ភរិយា​ថ្មី។ បន្ទាប់​មក​ពួកគេ​​កាត់​នំ រួច​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​បែប​សាមញ្ញ​ជាមួយ​គ្នា មុន​​ទៅ​មាត់​សមុទ្រ​ថត​រូប។

 

Chou បាន​បង្ហាញ​ក្ដី​សប្បាយ​រីករាយ​លើ បណ្ដាញ​សង្គម Weibo ថា "ពិធី​មង្គលការ​សាមញ្ញ​​​លក្ខណៈ​គ្រួសារ​​​​ក្នុង​ប្រទេស​អូស្ត្រាលី។ សមុទ្រ​ពណ៌​ខៀវ និង​កន្លែង​ខ្យល់​អាកាស​បរិសុទ្ធ ពិត​សម​គ្នា​គ្នាណាស់។ ចង់​ឱ្យ​មានរឿង​ហ្នឹង កើត​ឡើង​ម្ដង​ទៀត​ក្នុង​ឆ្នាំ​នេះ"។

 

មង្គល​ការ​ទី១របស់ Chou ធ្វើឡើង​នៅ​ក្នុង​វិហារ​មួយ​ក្នុង​ប្រទេស​អង់គ្លេស ចំណែក​លើក​ទី២​ធ្វើនៅ​ទីក្រុង​តៃប៉ិ ដើម្បី​បំពេញ​បំណង​លោក​យាយ​វ័យ​៨០​ឆ្នាំ ដែល​មិន​អាច​ចូល​រួម​នៅ​អង់គ្លេស​បាន៕ ​​

 

 
 
 
 

 

Bingbing រ៉ូមែនទិក​ជាមួយ Li Chen ដល់ទៅ​ ២យប់?

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖  Asianpopnews

អត្ថបទថ្មី