មើល​វីដេអូ​នេះ ទើប​ដឹង​ថា​ប្ដី​ល្អ​គួរ​បំពេញ​តួនាទី​បែប​ណា

  • 2015-03-13 17:05:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ម័គ្រ​ចិត្ត​រៀបការ​ជា​ប្ដី​ប្រពន្ធ​ហើយ ប្រៀប​ដូច​ជា​អ្នក​សម្រេច​ចិត្ត​​ជ្រើស​រើស​ជិះ​ទូក​មួយ​រួម​គ្នា លើ​ដង​ទន្លេ​ដ៏​ធំ​យ៉ាង​ដូច្នោះ​ដែរ។ មាន​សុខ​រួម​សុខ មាន​ទុក្ខ​រួម​ទុក្ខ និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក មិន​ថា​ស្ថិត​នៅក្នុង​​ឧបសគ្គ ឬ​ឆ្លង​កាត់​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ ព្រោះ​បើ​ហ៊ាន​ប្រហែស​បន្តិច​អាច​ជួប​គ្រោះ​ថ្នាក់​ទាំង​ពីរ​នាក់។ ដើម្បី​បង្ហាញ​ពី​សកម្មភាព​ទាំង​អស់​នេះ គម្រោង Jubilee បាន​បង្កើត​ជា​វីដេអូ​រឿង​ខ្លី​មួយ និយាយ​ពី​ដំណើរ​រឿង​ប្ដី​ប្រពន្ធ​ដែល​ចេះ​យល់​ពី​ការ​លំបាក​របស់​គ្នា។

 

 

សាច់​រឿង​នេះ បាន​បង្ហាញ​ពី​ប្ដី​ប្រពន្ធ​មួយ​គូ ស្រលាញ់​គ្នា​យ៉ាង​ខ្លាំង រស់​នៅ​ដោយ​ភាព​រីករាយ​ជា​រៀងរាល់​ថ្ងៃ។ យ៉ាង​ណា​មិញ ភាព​រីករាយ​នោះ​ចាប់​ផ្ដើម​បាត់​បង់​ទៅ​វិញ​បន្តិច​ម្ដង​ៗ ដោយ​សារ​ប្រពន្ធ​មាន​បញ្ហា​ភ្នែក ស្ទើរ​តែ​មើល​មិន​ឃើញ​អ្វី​ទាំង​អស់។ មួម៉ៅ ធុញ​ថប់ ឆាប់​ខឹង ជា​អារម្មណ៍​កើត​មាន​ចំពោះ​ប្រពន្ធ ដែល​ធ្លាប់​តែ​មាន​ភ្នែក​ភ្លឺ​ច្បាស់ មើល​ឃើញ​អ្វី​ៗ​គ្រប់​យ៉ាង។

 

ចំណែក​ប្ដី​វិញ ស៊ូ​ទ្រាំ​ជម្នះ​ស្ថាន​ភាព​ដ៏​លំបាក​នេះ ជួយ​និយាយ​លើក​ទឹក​ចិត្ត និង​តាម​ប្រពន្ធ​ដោយ​សំងាត់​គ្រប់​ទីកន្លែង ដោយ​ការ​ព្រួយ​បារម្ភ។ ប្រពន្ធ​ស្មាន​ថា​អ្វី​ៗ​សុទ្ធតែ​ខ្លួន​ឯង​អាច​ធ្វើ​បាន​ឡើង​វិញ​ទាំង​អស់ មិន​ដឹង​ថា​ប្ដី​ជា​អ្នក​តាម​ជួយ​ឡើយ។ អ្វីៗ​បាន​ប្រែ​ជា​ប្រសើរ​ឡើង​វិញ ឯ​ប្រពន្ធ​ចាប់​ផ្ដើម​មាន​ស្នាម​ញញឹម​សាជាថ្មី ដោយ​ការ​ជួយ​ជ្រោមជ្រែង​មិន​បញ្ចេញ​មុខ​​ ពី​ប្ដី​ដ៏​ល្អ​ម្នាក់...។

 

ចង់​ដឹង​សកម្មភាព​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​សាច់​រឿង​ខាង​ក្រោម៖

 

 

ចុចអាន៖ មើល​វីដេអូ​នេះ​ហើយ ទើប​ដឹង​ថា​រស់​បែក​ពី​ម្ដាយ​មាន​អារម្មណ៍​យ៉ាង​ណា

 

ដោយ​៖ គង់ វិសាល ប្រភព៖ inspiremore