រ៉ាផា និង​ផាត់ណា បង្ហាញ ​fashion ចេញ​ក្បាល​ពោះ​តិច​មែន​តែ​អត់​បញ្ហា!

  • 2015-03-14 17:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​ កញ្ញា​ដ៏​ស្រស់​ស្អាត​ទាំង​ពីរ​នាក់​នេះ​មាន​រាង​ស្អាត​ស្រាប់​ មិន​ថា​ពាក់​​ឈុត​សាមញ្ញ​ប៉ុណ្ណា​ សិច​ស៊ី​បែប​ណា​ក៏​ដោយ​ នៅ​តែ​ស្រស់​ស្អាត​។

 

រ៉ាផា និង​ផាត់​ណា ជា​តារា​សម្ដែង​បាន​បង្ហើប​ប្រាប់ ​Sabay ថា​ ទោះ​បី​ម៉ូដ​នេះ​រៀង​សិច​ស៊ី​ចេញ​ក្បាល​ពោះ​បន្តិច​មែន​ តែ​នេះ​ជា​ស្ទីល​របស់​អ្នក​ទាំង​ពីរ​ ហើយ​ក៏​មិន​មែន​​ពាក់​បែប​នេះ​ជា​រៀង​រាល់​ពេល​ដែរ យូរ​ៗ​ម្ដង ​តែ​ពេល​ចាំ​បាច់​ទេ "អត់​បញ្ហា!” ។

 

កញ្ញា​ទាំង​ពីរ​នាក់​បាន​បន្ត​ថា ​ម៉ូដ​អាវ​យឺត ខោ​ខូវប៊យ​ខ្លី ឬ​​រ៉ូប​ខ្លី​សាមញ្ញៗ មធ្យម​ទេ​ តែ​សំខាន់​សិច​ស៊ី និង ​Cute ទៅ​បាន​ហើយ ​គឺ​នាង​ចូល​ចិត្ត(សើច)។ ម្យ៉ាង​វិញ​ទៀត ​ម៉ូដ​ដែល​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ខាង​ក្រោម​នេះ​​សុទ្ធ​តែ​ជា​ម៉ូដ​​ថ្មី​ និង​ពេញ​និយម​សម្រាប់​យុវវ័យ​សម័យ​បច្ចុប្បន្ន​។

 

មើល​រូប​ភាព​ខាង​​ក្រោម​ទាំង​អស់​គ្នា តើ​រ៉ាផា និង​ផាត់​ណា ស្រស់​ស្អាត​ប៉ុណ្ណា​ទៅ​ហ្ន៎!​

 

 

បើ​ប្រិយមិត្ត​ចង់​ដឹង​ពី​ម៉ូដ​ថ្មី​របស់​ Sabay ច្រើន​ទៀត​សូម​ចុច​ទី​នេះ...

 

អត្ថបទ៖ សុខ​អូន