5G​ ជា​អ្វី​ ម៉េច​ស្ថិត​​ក្នុង​​ភាព​​ស្រពិច​ស្រពិល​​ចំពោះ​​មនុស្ស​​ជា​ច្រើន?

  • 2015-03-14 19:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​និយាយ​ថា​ 5G​ មនុស្ស​ភាគ​ច្រើន​នឹង​ដឹង​ច្បាស់​ថា​ ​សំដៅ​ទៅ​លើ​ជំនាន់​ថ្មី​នៃ​ប្រពន្ធ​អ៊ីនធឺណិត​មិន​ប្រើ​ខ្សែ​ បន្ទប់​ពី​ 4G​ ប៉ុន្តែ​តាម​ពិត​ វា​មាន​អ្វី​ផ្សេង​ទៀត​ ដែល​ពិបាក​ក្នុង​ការ​កំណត់​ឲ្យ​បាន​ជាក់​លាក់​នៅ​ឡើយ។

 

 

 

ចុះ​អ្វី​ទៅ​ជា​ 5G​?

ភាព​មាន​ន័យ​មិន​ច្បាស់​ជុំ​វិញ​ 5G​ គឺ​ដោយសារ​វា​ស្ថិត​ក្នុង​ទស្សនៈ​ធំ​ធេង​មួយ​នា​ពេល​នេះ​ ហើយ​ឧស្សាហកម្ម​អ៊ីនធឺណិត​គ្មាន​ខ្សែ​ (Wireless)​ មិន​ទាន់​បាន​កំណត់​អ្វី​ជា​ស្តង់ដារ​រួម​នៅ​ឡើយ។ ប៉ុន្តែ​វា​កំពុង​តែ​ឆ្ពោះ​ទៅ​សម្រេច​នូវ​គោលដៅ​ ដែល 5G មួយនេះ​គួរ​មាន៖

 

 

-ល្បឿន​លឿន៖ បច្ចុប្បន្ន​ 4G​​ មាន​សមត្ថភាព​ដោនឡូត​ឯកសារ​1Gb​ ក្នុង​១​វិនាទី​ (ការ​អនុវត្ត​ជាក់​ស្ដែង​មិន​លឿន​​អីចឹង​ទេ)។ សម្រាប់ ​5G​ នឹង​បង្កើន​ល្បឿន​10Gb​ ក្នុង​មួយ​វិនាទី។

 

-Latency៖ សំដៅ​ទៅ​លើ​រយៈ​ពេល​ក្នុង​ការ​ផ្ញើ​ Data​ ពី​ឧបករណ៍​បច្ចេកវិទ្យា​មួយ​ទៅ​ឧបករណ៍​មួយ។ បច្ចុប្បន្ន​ Latency ​របស់​ 4G​​ គឺ​ម្ដុំ​ 50 milliseconds​ ប៉ុន្តែ​ 5G​ នឹង​បន្ថយ​​ Latency មក​នៅ​​ប្រហែល​ 1​ millisecond​ វិញ។ ការ​ធ្វើ​បែប​នេះ​នឹង​មាន​សារសំខាន់​សម្រាប់​រថយន្ត​បើក​បរ​ដោយ​ខ្លួន​ឯង។

 

 

-ភ្ជាប់​ពិភពលោក​ប្រសើរ​ជាង​មុន៖ ការ​ប្រើប្រាស់​អ៊ីនធឺណិត​ (ឧបករណ៍​ពាក់​ក្បាល​ កម្មវិធី​Smart Home​ កម្មវិធី​ភ្ជាប់​ជាមួយ​រថយន្ត)​ នឹង​រីក​ចម្រើន​ខ្លាំងក្លា​នៅ​១០​ឆ្នាំ​ទៀត​ ដូច្នេះ​នឹង​មាន​តម្រូវ​ការ​បណ្ដាញ​ ដែល​​អាច​ដំណើរ​ការ​បាន​ជាមួយ​ឧបករណ៍​រាប់​ពាន់​លាន។ ពី​ក្រោយ​ការ​​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​ 5G​ គឺ​ដើម្បី​ផ្ដល់​នូវ​សមត្ថភាព​​ខ្លាំង​បែប​ហ្នឹង​​ (តម្រូវ​តាម​ការ​ត្រូវ​ការ​នៅ​​១០​ឆ្នាំ​ទៀត​) និង​អាច​ដាក់​ឲ្យ​ Bandwidth ​ធ្វើ​ការ​តាម​សេចក្ដី​ត្រូវ​ការ​របស់​កម្មវិធី​ និង​អ្នក​ប្រើ​ប្រាស់។

 

 

 

 

 

ចុះ​ 5G ​នឹង​អាច​ឲ្យ​អ្នក​ធ្វើ​អ្វី​ ដែល​​ 4G​ មិន​អាច​ធ្វើ​បាន?

បើ​និយាយ​ទៅ​ 5G​ ដឹង​តែ​មាន​ល្បឿន​លឿន​ជាង។ យោង​តាម​​ក្រុមហ៊ុន​​ Huawei​ ឲ្យ​ដឹង​ដែរ​ថា​ 5G​​ នឹង​អាច​ឲ្យ​អ្នក​ទាញ​យក​វីដេអូ​ HD​ ទំហំ​ 8Gb​ ក្នុង​រយៈពេល​៦​វិនាទី​ ខណៈ​ 4G ​ត្រូវ​ចំណាយ​ពេល​៧​នាទី​ ឬ​ 3G​ ដល់​ទៅ​មួយ​ម៉ោង។

 

 

តើ​នៅ​ពេល​ណា​បាន​ 5G​ ប្រើ?

ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្លះ​ថា ​នឹង​មាន​ប្រើ​នៅ​ពេល​ឆាប់​ៗ​ ខណៈ​ខ្លះ​ទៀត​ថា​ នឹង​បាន​ត្រឹម​ឆ្នាំ​២០២០​ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា​ ការ​រំពឹង​ទាំង​នេះ​ដូច​ជា​សុទិដ្ឋិនិយម​ពេក​ហើយ​សម្រាប់​អ្នក​បច្ចេកវិទ្យា​មួយ​ចំនួន៕

 

 

ប្រភព៖ recode

អត្ថបទថ្មី