ចម្រៀង​​ខ្មែរ​សុរិន្ទ​១បទ បង្ហាញ​សម្រស់​​ល្អ​ឯក​នៃ​ប្រាសាទ​ខ្មែរ​​លើ​​ដី​ថៃ

  • 2015-03-15 17:10:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ខ្មែរ​សុរិន្ទ​មួយ​បទ មាន​ចំណង​ជើង​ថា “Salan Chung Bey” បាន​បង្ហាញ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ប្រាសាទ​បុរាណ​​ខ្មែរ​មួយ​ដែល​​​ស្ថិត​នៅ​លើ​ទឹក​ដី​ប្រទេស​ថៃ មានឈ្មោះ​ថា​ប្រាសាទ​មឿងតាំ (Prasat Muang Tum)។

 

 

ប្រាសាទ​មឿងតាំ មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​ Prakhon Chai ខេត្ត Buriram (ពាក្យ​ដើម​ខ្មែរ​ “បុរីរម្យ”) ភាគ​ឦសាន​ប្រទេស​ថៃ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា។ ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​ឡើង អំឡុង​ចុង​​សតវត្ស​ទី​១០ ដល់​​ដើម​សតវត្ស​ទី​១១ នៅ​ពេល​ដែល​ទឹក​ដី​មួយ​ផ្នែក​ធំ​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អាណាចក្រ​ខ្មែរ​នៅ​ឡើយ។

 

ទស្សនា​ទិដ្ឋភាព ប្រាសាទ​មឿងតាំ តាម​រយៈ​បទ​ចម្រៀង​​កន្ទ្រឹម​ខ្មែរ​សុរិន្ទ ដែល​មាន​ចំណង​ជើង​ថា ​“Salan Chung Bey” ខាង​ក្រោម​នេះ៖

 

 ចុច​អាន៖នេះ​បាន​ហៅ​ទេពកោសល្យ​ពិត តូច​តែ​ខ្លួន តែ​និយាយ និង​ច្រៀង​ឡូយ​លែង​និយាយ!

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ renown-travel

អត្ថបទថ្មី