យុវជនឆ្នើម៩នាក់នឹងមានឱកាសក្លាយជាសហគ្រិនវ័យក្មេង
- 2015-03-15 21:07:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនឆ្នើម៩នាក់នឹងមានឱកាសក្លាយជាសហគ្រិនវ័យក្មេង
ចន្លោះមិនឃើញ
ស្របពេលដែលវិនិយោគិនជាច្រើនបាននិងកំពុងធ្វើដំណើរមកបណ្ដាក់ទុន ព្រមទាំងអាជីវកម្មថ្មីៗបានបង្កើតឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់នៅកម្ពុជា កម្មវិធីការប្រកួតប្រជែងផែនការអាជីវកម្មថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ (NBPC 2015) នឹងជ្រើសរើសយុវជនចំនួន៩រូបដែលមានទឹកចិត្តស្រលាញ់ និងមានក្ដីស្រមៃចង់ក្លាយជាសហគ្រិន ឲ្យមានឱកាសអាចធ្វើការអភិវឌ្ឍផែនការអាជីវកម្មរបស់ខ្លួន។
លោក គិត ច័ន្ទគ្រឹស្នា តំណាងប្រធានគណៈកម្មការការប្រកួតប្រជែងធ្វើផែនការ អាជីវកម្ម NBPC 2015
និងជាសាកលវិទ្យាធិការងនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត
លោក គិត ច័ន្ទគ្រឹស្នា តំណាងប្រធានគណៈកម្មការការប្រកួតប្រជែងធ្វើផែនការអាជីវកម្ម NBPC 2015 និងជាសាកលវិទ្យាធិការងនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត និយាយថា កម្មវិធីនេះទទួលបានការអនុញ្ញាត និងគាំទ្រយ៉ាងមុតមាំពីក្រសួងអប់រំយុវជន និងកីឡា ក្នុងគោលបំណងជំរុញ និងគាំទ្រដល់យុវជនបង្កើតឱកាសយកទៅបង្ហាញពីគំនិតចង់បង្កើតជាអាជីវកម្មរបស់ខ្លួន។
កន្លងមក លោកសង្កេតឃើញថា យុវជនខ្លះមានគំនិតល្អណាស់ពាក់ព័ន្ធនឹងគម្រោងអាជីវកម្ម ដោយអ្វីដែលពួកគាត់លើកឡើងមកស័ក្ដិសមជាគំនិតសហគ្រិនពិតៗ ប៉ុន្តែយុវជនមួយចំនួនពុំមានឱកាស ដូច្នេះកម្មវិធីនេះនឹងជួយឲ្យយុវជនកម្ពុជាបានបង្ហាញព្រមទាំងគេឃើញស្នាដៃពីគំនិតអាជីវកម្មរបស់ពួកគាត់ផងដែរ។ ម្យ៉ាងទៀតដើម្បីរួមចំណែកបំផុសគំនិតអាជីវកម្មឲ្យមានភាពរឹងមាំនៅកម្ពុជា និងដើម្បីឲ្យកម្ពុជាមានសហគ្រិនវ័យក្មេងកាន់តែច្រើន។
បេក្ខជនចំនួន៦០រូបដែលត្រូវបែងចែកជាក្រុមដោយមានសមាជិក៣នាក់ក្នុងមួយក្រុមត្រូវធ្វើការប្រកួតប្រជែង នឹងទទួលបានវគ្គបណ្ដុះបណ្ដាលបន្ថែមពីសំណាក់អ្នកជំនាញ និងគ្រូបង្គោលដែលមានបទពិសោធន៍ក្នុងការធ្វើអាជីវកម្ម ជំនួញមកពីប្រទេសអូស្ត្រាលី ហុងកុង សហរដ្ឋអាមេរិក ចិន ម៉ាឡេស៊ី និងកម្ពុជា ។
ចំពោះរង្វាន់ជយលាភីលេខ១ ទទួលបានទឹកប្រាក់៥០០០ដុល្លារ លេខ២ ប្រាក់៣០០០ដុល្លារ និងលេខ៣ ចំនួន២០០០ដុល្លារ។ លើសពីនេះ បេក្ខភាពជាប់ នឹងមានឱកាសទទួលការហ្វឹកហាត់ការងារ (Internship) នៅក្រុមហ៊ុនដែលជាដៃគូសហការកម្មវិធីទៀតផង។
លោក Lucien Ong អ្នកសម្របសម្រួលកម្មវិធី NBPC 2015
លោក Lucien Ong អ្នកសម្របសម្រួលកម្មវិធី NBPC 2015 និយាយថា ថ្វីបើរង្វាន់សន្ធឹកសន្ធាប់យ៉ាងណា តែអ្វីដែលជាអត្ថប្រយោជន៍ពិតប្រាកដ គឺឱកាសដែលបានទទួលយកបទពិសោធន៍ជាមួយនឹងអ្នកបណ្ដុះបណ្ដាលរួមនិងវិនិយោគិនដែលមានសក្ដានុពល។
ការប្រកួតប្រជែងផែនការអាជីវកម្មថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥ (NBPC2015) ចែកចេញជា៣ដំណាក់កាល ហើយវគ្គផ្ដាច់ព្រ័តជ្រើសយកតែ៣ក្រុមប៉ុណ្ណោះ ដើម្បីទទួលរង្វាន់នាថ្ងៃ៣០ ឧសភា ២០១៥៕
សូមអាន៖ បោះឆ្នោតទាំងអស់គ្នា ដើម្បីស្ត្រីគ្រូបង្រៀនជនពិការខ្មែរ ឈ្នះពានរង្វាន់ពិភពលោក
អត្ថបទ៖ លឹម សុនា