បោះ​ឆ្នោត​ទាំង​អស់​គ្នា ដើម្បី​​ស្ត្រី​គ្រូ​បង្រៀន​ជន​ពិការ​ខ្មែរ​ ឈ្នះ​ពាន​រង្វាន់​​ពិភពលោក​

  • 2015-03-12 21:34:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​នាយិកា​​​សាលា​បង្រៀន​​កុមារ​ពិការ​ភ្នែក​ និង​គថ្លង់​ខ្មែរ​ នាង​ ផល្លា កំពុង​ស្ថិត​ក្នុង​ចំណោម​​បេក្ខជន​​គ្រូ​បង្រៀន​មក​ពី​ប្រទេស​នានា​​៩​នាក់​ទៀត ប្រជែង​គ្នា​យក​ពាន​​រង្វាន់​ប្រជាប្រិយ​ ​ក្នុង​កម្មវិធី​ពាន​រង្វាន់​គ្រូ​បង្រៀន​ឆ្នើម​ពិភពលោក​ Global Teacher Prize ដែល​រៀប​ចំ​នៅ​​​ទីក្រុង​​​ឌូបៃ​ អារ៉ាប់​រួម​​​ មាន​ប្រាក់​រង្វាន់​ដល់​ទៅ​១​លាន​ដុល្លារ​​។

 

 

​ពាន​ Global Teacher Prize ​ដែលមាន​ប្រាក់​រង្វាន់​ច្រើន​ ​នឹង​ប្រកាស​លទ្ធផល​នៅ​​​អាទិត្យ​ទី​១៥​​មីនា ​ចុង​សប្ដាហ៍​នេះ​។ រី​ឯ​​ពាន​ប្រជា​​ប្រិយ​​​ គឺ​​​ធ្វើ​ឡើង​​​លើ​ទំព័រ​ហ្វេសប៊ុក​កម្មវិធី Global Teacher Prize ពោល​បេក្ខជន​​ណា​ដែល​ទទួល​​​​ចំនួន​​ Like ច្រើន​ជាង​គេ ​នឹង​ក្លាយ​ជា​ជយលាភី។ ​ការ​​ចូល​ Like ដោយ​ប្រើ​ប្រាស់​ អ៊ីម៉ែល ដើម្បី​បញ្ជាក់​​ អនុញ្ញាត​ឲ្យ​​ធ្វើ​​​ឡើង​​មួយ​ថ្ងៃ២​ដង​ គឺ​១១​ម៉ោង​ម្ដង​​​ រហូត​ដល់​​ថ្ងៃ​អង្គារ​​ទី​១៧​សប្ដាហ៍​ក្រោយ​។

 

 

 

លោក​អ្នក​អាច​ចូល​ទៅ​​បោះ​ឆ្នោត​​ឲ្យ​អ្នក​គ្រូ នាង​ ផល្លា​ បាន​ដោយ​ចុច​លើ​តំណ​ភ្ជាប់​នេះ https://www.facebook.com/teacherprize?sk=app_515720611858523&app_data=entry_id%3D19614638

  អ្នក​គ្រូ​ នាង​ ផល្លា ដែល​ចាប់​បង្រៀន​​​កុមារ​ភ្នែក និង​ កុមា​រ​​គថ្លង់​ខ្មែរ​ តាំង​ពី​ឆ្នាំ​១៩៩៣​មក​ បាន​ឆ្លង​ផុត​ការ​ជម្រុះ​ចំណោម​គ្រូ​បង្រៀន​រាប់​ពាន់​​​នាក់​មក​ពី​ប្រទេស​នានា​ រហូត​ជាប់​​ ​​ជា​​​បេក្ខជន​​៥០​នាក់​ចុង​ក្រោយ និង​បន្ត​ជាប់​​បញ្ជី ១០​នាក់​ចុងក្រោយ​ ប្រជែង​យក​ពាន​ Global Teacher Prize ដែល​នឹង​ប្រកាស​លទ្ធផល​​ក្រោម​ការ​វាយ​តម្លៃ​ពី​គណៈកម្មការ​​កម្មវិធី ​នៅ​ទីក្រុង​ ឌូបៃ ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ៕

 

អ្វី​ទៅ​ជាពាន Global Teacher Prize? អ្នក​គ្រូ​កម្ពុជា អាច​ឈ្នះ​​​​ពាន​គ្រូបង្រៀន​សាកល​​ទឹក​ប្រាក់​១​លាន​ដុល្លារ​បាន​អត់?