មាន​គំនិត​ច្នៃ​ប្រឌិត​មែន​.​​.​.​​!មាន សូនីតា ច្នៃ​ម៉ូដ​សក់​៣​ម៉ូដ​​ជាមួយ​​ក្រមា​ខ្មែរ

  • 2015-03-16 15:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​យុទ្ធនា​ការ​ផ្ទាល់​ខ្លួន​លើក​កម្ពស់ "ក្រមា​ខ្មែរ" តារា​សម្ដែង និង​ដើរ​ម៉ូដ មាន សូនីតា បាន​បង្ហាញ​ពី​ម៉ូដ​សក់​ចំនួន​៣​ម៉ូដ​សាមញ្ញ​ៗ​ច្នៃ​ចេញ​ពី​ក្រមា​ខ្មែរ​បង្កើត​បាន​ជា​ម៉ូដ​ដ៏​គួរ​ឲ្យ​ចប់​អារម្មណ៍។ នេះ​ជា លើក​ទី​ពីរ​បន្ទាប់​តារា​ស្រី​រូប​នេះ បាន​បង្ហាញ​ពី​ការ​ច្នៃ​ក្រមា​ខ្មែរ​ធ្វើ​ជា​ម៉ូដ​អាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាល​ពី​សប្ដាហ៍​មុន។

 

 

ក្នុង​វីដេអូ​ជាង ១០​នាទី​នេះ សូនីតា បាន​បង្ហាញ​តាម​ដំណាក់​កាល​ៗ​តាំង​ពី​ការ​ក្រង​ក្រមា​ធ្វើ​ជា​បូ រួច​យក​ទៅ​បំពាក់​ជាមួយ​សក់។ យ៉ាង​ណា តួឯក​ស្រី​រឿង "នាយ​ឡប់​ជំពប់​ស្នេហ៍" រូប​នេះ បាន​បង្ហាញ​ខ្លី​ៗ​ជា​មុន​ទៀត​នូវ​ការ​ផាត់​មុខ​សាមញ្ញ​តែ​ទាក់​ទាញ។

 

តោះ...ឥឡូវ​ទស្សនា​ទាំង​អស់​គ្នា!!!

 

 

អត្ថបទ៖ ទារិកា