ស្រី​ស្អាត ស៊ឹម សិរីរ័ត្នមុនី បាន​ត្រឹម​តួ​ធំ​ឆ្នាសឆ្នើម

  • 2015-03-17 16:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​រឿង "You are my memory” និង ​រឿង "បេសកកម្ម​មរណៈ" ស៊ឹម សិរីរ័ត្នមុនី បាន​ត្រឹម​ធ្វើ​ជា​តួ​ធំ​ឆ្នាសឆ្នើម​ប៉ុណ្ណោះ មិន​បាន​ក្លាយ​ជា​តួ​ឯក​ដូច​បំណង​នៅ​ឡើយ​ទេ ដោយ​សាមី​ខ្លួន​បាន​អះអាង​ថា សមត្ថភាព​នៅ​មាន​កម្រិត​ជា​ចំណែក​មួយ។

 

 

 

 

សិរីរ័ត្នមុនី ប្រាប់​ Sabay​ ថា៖ " ការ​ផ្លាស់ប្ដូរ​អត្តចរិត​ភ្លាមៗ​ពី​ស្លូត​ទៅ​កាច​ហ្នឹង​ឯង​ជា​ឧបសគ្គ​សំខាន់ តែ​​ខ្ញុំ​​ព្យាយាម​ធ្វើ​បាន​ហើយ"។ ស្រី​ស្អាត​រូប​នេះ​ បន្ត​ថា នាង​នៅ​មាន​បទ​ពិសោធន៍​ស្ដួចស្ដើង​នៅ​ឡើយ ក្នុង​អាជីព​សិល្បៈ ដោយ​បាន​ធ្វើ​ជា​ពិធី​ការិនី មួយ​រយៈ​ខ្លី​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ និង​ បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយចំនួន។

 

ប៉ុន្តែ​សាមី​ខ្លួន​ដដែល​បាន​បញ្ជាក់​ថា តាម​រយៈ​បទ​ពិសោធន៍​ថត​កុន​ទាំង ​២​ រឿង​ខាង​លើ បាន​ធ្វើ​ឲ្យ​នាង ​ចេះ​បែង​ចែក​ពេល​វេលា​ជាង​មុន ពាក់ព័ន្ធ​ទៅ​នឹង​ការងារ​សិល្បៈ​នៅ​ពេល​មាន​ការ​ហៅ​ទៅ​សម្ដែង​នានា។ តារា​ស្រី​វ័យ​ ២១​ ឆ្នាំ ​រូប​នេះ​ បង្ហាញ​ក្ដី​សង្ឃឹម​ថា នឹង​មាន​ឱកាស​សម្ដែង​រឿង​ថ្មី​ទៀត​នៅ​ពេល​ខាង​មុខ​មិន​ខាន​ឡើយ និង ​ពេលវេលា ដែល​ត្រូវ​រៀន​សូត្រ​បន្ថែម​​​សម្រាប់​អាជីព​សម្ដែង។

 

 

ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ងារ​ជា​ពិធី​ការិនី​វិញ តារា​មាន​ប្រភព​មក​ពី​ខេត្ត​បាត់ដំបង​ខាង​លើ បាន​អះអាង​ថា កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ចរចា​គ្នា​ជាមួយ​ស្ថានីយ​ទូរទស្សន៍ PNN ត្រៀម​នឹង​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​កំឡុង​ខែ​ឧសភា​ខាង​មុខ ក្នុង​កម្មវិធី​ចុងភៅ។ ជាមួយ​នឹង​អំណះអំណាង​មិន​បោះបង់​សិល្បៈ សិរីរ័ត្នមុនី ក៏​បាន​បង្ហាញ​ផែនការ​បើក​ភោជនីយដ្ឋាន​បែប​អឺរ៉ុប​ផង​ដែរ បន្ទាប់​ពី​នាង​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ​គណនេយ្យ​ក្នុង​ឆ្នាំ​នេះ៕

 

អានអត្ថបទ៖ មូន ម៉ារ៉ា បន្ត​​មក​​កាត់​​ចំណង​​ដៃ​​នៅ​​ភ្នំពេញ​​ទៀត​​យប់​​មិញ!

អាន​អត្ថបទ៖ សុគន្ធ ថេរ៉ាយុ៖ ឆ្នាំ​នេះ ​អាច​ផ្ទុះ​ជា​មួយ​ នាយ គ្រឿន ទៅ​រួច​អត់?

 

អត្ថបទ៖ សំ ជំនាញ