Arnold ​​​ជិះកង់​អត់​ពាក់​មួក​នៅ​​អូស្ត្រាលី ​ប៉ូលិស​រវល់​រំភើប​ភ្លេច​ផាក

  • 2015-03-17 14:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​សម្ដែង​ហូលីវូដ​ Arnold Schwarzenegger ​បាន​លេច​មុខ​នៅ​ទីក្រុង​ Melbourne ​ប្រទេស​អូស្ត្រាលី​ក្នុង​​រូបភាព​ដ៏​សាមញ្ញ​​​ដោយ​​ជិះ​កង់​ពណ៌​ខៀវ​ដើរ​មើល​ទីក្រុង។ ​ ​

 

​ពេល​ជិះ​នោះ​ អតីត​អភិបាល​រដ្ឋ​ California ​បាន​ឈប់​ថត​រូប​​​ជាមួយ​ Fan ​ក្មេងៗ​ដែល​ចោមរោម​ជុំវិញ​រូប​គាត់។ ​​​ក្រោយ​មក​លោក​បាន​បង្ហោះ​រូប​នោះ​ទៅ​លើ​បណ្ដាញ​សង្គម​ Instagram ​ដោយ​​និយាយ​ថា ​លោក​ចង់​ឃើញ​ក្មេង​ទាំង​នេះ​មាន​សុខភាព​ ​និង​រាងកាយ​មាំមួន។

 

 

Fan ​ក្មេង​ៗ​កំពុង​ចោមរោម​ Arnold ​ពេល​ជិះកង់​នៅ​ Melbourne

 

តារា​សម្ដែង​វ័យ​ ៦៧ ​ឆ្នាំ​​ទៅ​កាន់​ទឹកដី​អូស្ត្រាលី​គឺ​ដើម្បី​ចូលរួម​កម្មវិធី​ប្រកួត​កាយ​វប្បកម្ម​ ​និង​ការ​ប្រណាំង​រថយន្ត​ Grand Prix។ ​ពេល​បង្ហាញ​ខ្លួន​​​​ Fan ​ដែល​ចូល​ចិត្ត​ទស្សនា​ភាពយន្ត​​​​ដែល​លោក​សម្ដែង​​បាន​ស្រែក​​​ហ៊ោ​​យ៉ាង​កង​រំពង​​បង្ហាញ​ការ​គាំទ្រ។ ​

 

អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​គឺ​ថា ​មេ​ប៉ូលិស​ចរាចរណ៍​ទីក្រុង​ Melbourne ​​ប្រហែល​ជា​អាច​ត្រូវ​មាត់​​ថ្នាក់​លើ​ព្រោះ​កូន​ចៅ​របស់​លោក​ពីរ​នាក់​​បាន​ត្រឹម​​ឈរ​ញញឹម​ដាក់​ Arnold ​ដោយ​​ភ្លេច​មើល​ថា ​តារា​រូប​នេះ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​ដែល​ជា​ច្បាប់​សម្រាប់​អ្នក​ជិះកង់​នៅ​ Melbourne ​ឡើយ៕

 

ចុច​ត្រង់​នេះ​ដើម្បី​មើល​វីដេអូ!

 

អាន៖ តារា​ល្បី​ៗ​ហូលីវូដ ៧រូប ដែល​អ្នក​មិន​ដឹង​ថា​ជា​កសិករ

 

ប្រភព៖ ​Yahoo