តារា​ថៃ​បង្ហោះ​វីដេអូ​ជេរ​អ្នក​ទេសចរ​ចិន ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​លើ​អ៊ីនធឺណិត

  • 2015-03-17 16:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បង្ហាញ​ពី​អារម្មណ៍​ខឹង​សម្បារ​របស់​អតីត​បេក្ខភាព​បវរកញ្ញា​ថៃ​​មួយ​រូប​ចំពោះ​ភ្ញៀវ​ទេសចរ​ចិន ​កំពុង​ក្លាយ​ជា​ប្រធាន​បទ​យ៉ាង​ក្ដៅ​គគុក​សម្រាប់​អ្នក​លេង​អ៊ីនធឺណិត​នៅ​ប្រទេស​ថៃ។

 

តារា​ម៉ូដែល​ឈ្មោះ Duangjai Phichitamphon ហៅ Jhakyបាន​ថត​វីដេអូ​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បន្ទាប់​ពី​ទេសចរ​ចិន​មួយ​ក្រុម​បាន​​​ប្រជ្រៀត​ប្រជែង​នាង​​ដោយ​គ្មាន​របៀប នៅ​កន្លែង​​ប្ដូរ​ប្រាក់​ពន្ធ នៅ​អាកាសយានដ្ឋាន​ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ។ តារា​រូប​​នេះ បាន​អះអាង​ថា​មុន​ភ្ញៀវ​ទេសចរ​​ចិន​មួយ​ក្រុម​នេះ​មក​ដល់ គ្រប់​គ្នា​តម្រង់​ជួរ​គ្នា​ល្អ​ណាស់។

 

Jhaky បាន​និយាយ​ជា​ភាសា​ថៃ​ថា "ដំបូង​មនុស្ស​ច្រើន​នាក់ មក​ពី​ប្រទេស​ផ្សេង​ៗ​គ្នា​កំពុង​តម្រង់​ជួរ។ តែ​ពេល​ក្រុម​អ្នក​ទេសចរ​ចិន​មក​ដល់ គ្រប់​យ៉ាង​ក៏​ក្លាយ​ជា​បែប​នេះ។ តើ​នេះ​ជា​ស្អី?!”។

 

មក​ដល់​ពេល​នេះ​វីដេអូ​នាង​មាន​អ្នក​ចូល​ទស្សនា​ជាង ៨សែន​ដង​ លើ​ Youtube បន្ទាប់​ពី​បង្ហោះ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​មីនា ហើយ​នៅ​លើ​ Facebook វិញ​មាន​អ្នក​ Like ជាង ២៥០០០​នាក់ និង Share ជាង ៣ម៉ឺន​ដង។​​

​​

ទស្សនា​វីដេអូ​របស់ Jhaky៖

 

 

វីដេអូ​របស់ Jhaky បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប្រជាជន​ថៃ ស្រប​ពេល​ដែល​ពួក​គេ​កំពុង​បញ្ចេញ​កំហឹង​យ៉ាង​ច្រើន​ដែរ​ចំពោះ​ភ្ញៀវ​ទេសចរ​ចិន ក្រោយ​ធ្លាយ​រូបថត​ និង​វីដេអូ​ពី​អាកប្បកិរិយា​មិន​សមរម្យ​របស់​ទេសចរ​ចិន​មួយ​ក្រុម​ពេល​មក​លេង​នៅ​ប្រទេស​ថៃ។

 

រយៈ​ពេល​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ប្រជាជន​ថៃ​នាំ​គ្នា​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​ៗ​តាម​រយៈ​បណ្ដាញ​សង្គម ចំពោះ​រូប​ថត​​ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​លើក​ជើង​លាង​នៅ​កន្លែង​លាង​ដៃ ក្នុង​បន្ទប់​ទឹក​ នៅ​កោះ Phi Phi ៕

 

ចុច​អាន៖ពិធីករ​ល្បី​នៅ​​អាមេរិក​ត្រូវ​​​ដក​ចេញ​ ក្រោយ​ថា​ភរិយា​​អូប៉ាម៉ា​មុខ​ដូច​ស្វា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ bangkok