ដល់​បារាំង​ភ្លាម អេនឌី ភ្ញាក់​នឹង​អ្នក​គាំទ្រ

  • 2015-03-17 17:25:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេនឌី ដែល​បាន​ទៅ​ដល់​ទឹក​ដី​បារាំង​ជា​លើក​ដំបូង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ប្រាប់​លោក​ភ្ញាក់​ផ្អើល​មែន​ទែន​ចំពោះ​ការ​គាំទ្រ​របស់​បង​ប្អូន​ខ្មែរ​រស់​នៅ​ទី​នោះ។

 

 

“ពួក​គាត់​មក​គាំទ្រ​ច្រើន​មែន​ទែន ខ្ញុំ​ភ្ញាក់​ផ្អើល​ណាស់ ហើយ​នឹក​មិន​ដល់​ទេ ពួក​គាត់​គាំទ្រ និង​សុំ​ថត​រូប​ជាមួយ​ច្រើន​មែន​ទែន និយាយ​ទៅ​ពួក​គាត់​ស្រឡាញ់​បង​ប្អូន​សិល្បករ​ខ្មែរ​យើង​ណាស់"។ អេនឌី ប្រាប់ បន្ទាប់​ពី​លោក​បាន​ចេញ​សម្ដែង Show ទី​១ នៅ​ហាង​ឈ្មោះ "ទី​កុក" ស្ថិត​ទី​ក្រុង​ប៉ារីស កាល​ពី​យប់​ថ្ងៃ​ទី​១៥ មីនា​នៅ​កម្ពុជា។

 

ចំពោះ​ការ​គាំទ្រ​នេះ សាមី​ខ្លួន​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា អាច​មក​ពី​មុន​ចេញ​ដំណើរ​ពី​កម្ពុជា លោក​បាន​ថត​រូប​សិល្បៈ​សិចស៊ី​មួយ​ចំនួន​ជាមួយ ទឹម រដ្ឋា និង បេនីយុំាង ដែល​ជា​ហេតុ​ធ្វើ​បង​ប្អូន​ខ្មែរ​នៅ​បារាំង​ចង់​ឃើញ​រូប​ពិត​នៅ​ខាង​ក្រៅ។ អេនឌី បន្ត​ថា បង​ប្អូន​ខ្មែរ​រស់​នៅ​បារាំង​ចូល​ចិត្ត​ភាព​សិចស៊ី​ជាង​បង​ប្អូន​ខ្មែរ​រស់​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត។

 

"តាម​ខ្ញុំ​គិត​គឺ​អីចឹង គឺ​ការ​ថត​រូបSexyរបស់​ខ្ញុំ​ធ្វើ​អោយ​បង​ប្អូន​នៅ​បារាំង​ចង់​ឃើញ​រូប​នៅ​ខាង​ក្រៅ និង​ចាប់​អារម្មណ៍​មក​លើ​ខ្ញុំ​ខ្លាំង​មែន​ទែន។ ខាង​នេះ​គេ​ចូល​ចិត្ត​សិចស៊ី ហើយ​អ្នក​ចូល​រួម​ពេញ​ហាង​តែ​ម្តង​រក​កន្លែង​អង្គុយ​គ្មាន"។ អេនឌី ថ្លែង។

 

 

អេនឌី បាន​ទៅ​ដល់​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ទី ១១ មីនា ២០១៥។ តាម​គម្រោង​តារា​ប្រុស​រូប​នេះ នឹង​បន្ត​ស្នាក់​នៅ​បារាំង​ចំនួន ៥សប្ដាហ៍​សម្រាប់​បេសកកម្ម​បម្រើ​អារម្មណ៍​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​នេះ លោក ទើប​ចេញ​សម្ដែង​បាន​មួយ​កម្មវិធី​ប៉ុណ្ណោះ​នៅ​ទី​ក្រុង​ប៉ារីស ក្នុង​នោះ ១​សប្ដាហ៍​សម្ដែង​តែ​ម្ដង​ទេ ពេល​សល់​ពី​នេះ គឺ​ដើរ​កម្សាន្ត។

 

សម្រាប់​សប្ដាហ៍​ក្រោយ អេនឌី ប្រាប់​ថា មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា ត្រូវ​ចេញ​ទៅ​សម្ដែង ទី​ក្រុង​ណា​ទៀត តែ​ថា​លោក នៅ​សល់​កម្មវិធី​ប្រហែល​ជា ៤-៥​ទៀត។ ប្រសិន​បើ​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ អេនឌី និង​តារា​ចម្រៀង​ស្រី​ពីរ​នាក់​ដែល​រួម​ដំណើរ​គឺ សួស វីហ្សា និង​ចក់ សុភា នឹង​វិល​មក​ប្រទេស​កំណើត​វិញ​នៅ​អំឡុង​ដើម​ខែ​ឧសភា ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ៕

 

អត្ថបទ៖ អេនឌី និង​ទឹម រដ្ឋា​ លេង​ឈុត​សិចស៊ី​ជា​មួយ​គ្នា​ទៀត​ហើយ

 

 

 

 

 

 

អត្ថបទ៖ ទារិកា