គណៈកម្មការ X Factor ត្រូវបណ្តេញចេញទាំងប្ដីទាំងប្រពន្ធក្រោយរិះគន់បេក្ខជនឥតសំចៃមាត់
- 2015-03-17 18:00:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណៈកម្មការ X Factor ត្រូវបណ្តេញចេញទាំងប្ដីទាំងប្រពន្ធក្រោយរិះគន់បេក្ខជនឥតសំចៃមាត់
ចន្លោះមិនឃើញ
គណៈកម្មការកម្មវិធី X Factor ប្រទេសនូវែលហ្សេឡង់ នាង Natalia Kills និងស្វាមី Willy Moon ត្រូវបានបណ្ដេញចេញពីកម្មវិធី ក្រោយបានរិះគន់បេក្ខជន Joe Irvine ខ្លាំងៗថាគ្មានគំនិតច្នៃប្រឌិត លួចចម្លងស្តាយ៍គេ កាលពីថ្ងៃអាទិត្យកន្លងទៅ។
ពេលឱ្យជាមតិយោបល់ Natalia និយាយពាក្យមិនសមរម្យជាច្រើន នៅវគ្គ live shows ទី១ ថា “ ក្នុងនាមជាសិល្បករម្នាក់ ត្រូវតែគោរពការច្នៃប្រឌិត និងកម្មសិទ្ធិបញ្ញារបស់គេ ខ្ញុំខ្ពើមរអើមណាស់ ចំពោះអ្វីដែលអ្នកចម្លងស្តាយ៍ប្ដីរបស់ខ្ញុំ"។
នាងថែមទាំងបញ្ជាក់ សូម្បីតែសក់ និងការស្លៀកពាក់របស់ Joe ក៏យកតាមប្ដីនាងដែរ។ ក្រោយ Natalia ការរិះគន់ឥតសំចៃមាត់បែបនេះ ធ្វើឱ្យទស្សនិកជនរាប់សិបនាក់ ដែលកំពុងទស្សនាភ្ញាក់ផ្អើល និងខ្លះសម្ដែងការមិនពេញចិត្ត។ ជុំវិញការចម្លងស្តាយ៍នេះ អ្នកលេង Twitter បានបង្ហោះរូបច្រើនសន្លឹកបង្ហាញថា ការតុបតែងមុខ សក់ និងពាក់បូ របស់តារាចម្រៀង Natalia ស្រដៀងនឹង Lily Allen និង Elizabeth Taylor និង Lady Gaga ជាដើម។
ពេលសួរថា ស្ដាយ៍ Natalia ស្រដៀងតារាល្បីៗផ្សេងៗទៀតនោះ អ្នកនាំពាក្យរបស់តារាស្រីរូបនេះ ប្រាប់ថា "ខ្ញុំស្គាល់និងធ្វើការជាមួយ Natalia ១៥ឆ្នាំហើយ។ អ្វីដែលគាត់និយាយ គឺចេញពីបេះដូង ឃើញអី្វនិយាយហ្នឹង"។
អ្នកនាំពាក្យរូបនោះបន្ថែមថា "គាត់មានទេពកោសល្យ និងជាស្ត្រីក្លាហាន។ គាត់មានស្តាយ៍ផ្ទាល់ខ្លួន ហើយអ្នកឌីហ្សាញអន្តរជាតិល្បីៗតែងផ្ញើខោអាវឱ្យគាត់"៕
អ្នកបើកឡានទំនិញ ក្លាយជាជយលាភី X Factor អង់គ្លេស 2014
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Daily Mail