“ម៉ាអេម" មាន​អ្នក​មើល​ច្រើន​បំផុត​នៅ MyTV

  • 2015-03-17 21:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ម៉ាអេម" កម្មវិធី​ជជែក​កម្សាន្ត​សើច​សប្បាយ​ប្លែក​ពី​គេ ដែល​បង្កើត​ឡើង​ដោយ Sabay ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ MyTV នោះ​មាន​អ្នក​ទស្សនា​ច្រើន​បំផុត។ នេះ​បើ​តាម អ្នក​ផលិត​កម្មវិធី (Producer) របស់​កម្មវិធី​បាន​បញ្ចេញ​ឲ្យ​ដឹង។

 

Jimmy ដែល​ជា​អ្នក​ផលិត​កម្មវិធី "ម៉ាអេម" ថ្លែង​ដូច្នេះ ដោយ​យោង​ទៅ​លើ​ប្រព័ន្ធ​កត់​ត្រា(MyTV Rating System) ដែល​លោក​ទទួល​បាន​ពី​ភាគី​ទូរទស្សន៍ MyTV ថ្មី​នេះ​ដែរ។ "យើង​ឈ្នះ​ក្នុង​នាម​ជា​កម្មវិធី​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត ក្នុង​អំឡុង​ពេល និង​ថ្ងៃ​ដំណើរ​កម្មវិធី។ នេះ​បើ​តាម Rating System ខ្ញុំ​បាន​ពី MyTV”។

 

យ៉ាង​ណា​ក៏​ដោយ តួលេខ​នេះ មិន​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ជាមួយ​កម្មវិធី​នានា​ដែល​មាន​ចាក់​ផ្សាយ​នៅ MyTV ឡើយ។ ប៉ុន្តែ​តាម Jimmy សន្ទស្សន៍​អ្នក​ទស្សនា​កម្មវិធី "ម៉ាអេម" គឺ​ធៀប​នឹង​អ្នក​ទស្សនា​កម្មវិធី​ផ្សេង​ៗ​ដែល​មាន​ចាក់​ផ្សាយ​នៅ​ស្ថានីយ​ទូរទស្សន៍​នានា​ក្នុង​ម៉ោង(6:30PM-7:00PM)ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ។

 

 

តាម​តារាង​ដែល​កត់​ត្រា​ចំនួន​អ្នក​ទស្សនានៅ​ខែ​​មករា និង​សប្ដាហ៍​ចុង​ក្រោយ គឺ​នៅខែ​ "ម៉ាអេម" ទទួល​បាន​តួលេខ​ចំនួន ៣,១ ខ្ពស់​ជាង​កម្មវិធី​ផ្សេង​ៗ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​នានា។ លុះ​មក​ដល់​សប្ដាហ៍​ទី​២ "ម៉ាអេម" ទទួល​បាន ៣,៥ កើន​ជាង​សប្ដាហ៍​ទី​មុន​ទៀត ខណៈ​កម្មវិធី​លើ​ទូរទស្សន៍​ផ្សេង​ៗ​កើន​ដែរ​ប៉ុន្តែ នៅ​តែ​ទាប​ជាង "ម៉ាអេម" (សូម​មើល​រូប)។

 

ផលិតករ​កម្មវិធី Jimmy មាន​សុទិដ្ឋិនិយម​ថា ចំនួន​អ្នក​ទស្សនា​កម្មវិធី "ម៉ាអេម" នឹង​បន្ត​កើន​ជា​បន្ត​ទៀត ព្រោះ​ពី​មួយ Show ទៅ​មួយ Show លោក​សម្រិតសម្រាំង និង​កែ​ខៃ​ចំណុច​ខ្វះខាត​នានា ផ្សំ​នឹង​គាំទ្រ​ពី Sabay.com និង​លើ Youtube ផង។ លោក បន្ត​ថា អ្នក​ទស្សនា​តាម​​គណនី Sabay TV លើ​ Youtube វិញ ក៏​កំពុង​កើត​ឡើង​ខ្ពស់​ដែរ ដល់​ទៅ​ជាង ៣ម៉ឺន​ Views ហើយ។

 

“ម៉ាអេម” បាន​ចាក់​ផ្សាយ​ផ្លូវ​ការ​លើ​កញ្ចក់​ទូរទស្សន៍ MyTV ដំបូង​តាំង​ពី​ថ្ងៃ​ទី ៦ មករា ២០១៥ កម្មវិធី​នេះ មាន​ផ្សាយ​រៀង​រាល់​ព្រលប់​ថ្ងៃ​អង្គារ​វេលា​ម៉ោង ៦:៣០-៧:០០​ល្ងាច។ តារា​ចម្រៀង តារា​សម្ដែង តារា​កំប្លែង​ជា​ច្រើន​នាក់​រួច​ហើយ​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ។ ដោយ​ឡែក​យប់​នេះ​វិញ ដល់​វេន ចន ច័ន្ទ​លក្ខិណា និង​ឌួង ហ្សូរីដា ហើយ...។

 

 

អីចឹង​កុំ​ភ្លេច​ទស្សនា​ទាំង​អស់​គ្នា​ណា...!!!

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី