ស្ងប់ស្ងាត់​មួយ​រយៈ​ធំ miss A ត្រលប់​មក​វិញ​ លេង​ស្ទីល​ថ្មី​កាន់​តែ​ស្រស់​ស្អាត

  • 2015-03-18 16:11:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​មុខ​ពី​ឆាក​តន្ត្រី​​មួយ​រយៈ​ធំ ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង miss A នឹង​ត្រលប់​មក​​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​ជា​ថ្មី តាម​រយៈ​អាល់ប៊ុម​ថ្មី "Colors” នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ខាង​មុខ​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​កូរ៉េ​ជា​ច្រើន។

 

 

កាល​ពី​ល្ងាច​ម្សិលមិញ ក្រុម​ចម្រៀង miss A បាន​បង្ហាញ​រូបភាព​មួយ​ចំនួន​សម្រាប់​អាល់ប៊ុម​ថ្មី​របស់​ពួក​គេ ដោយ​ក្នុង​នោះ​​គេ​ឃើញ​សមាជិក​ក្រុម​ទាំង​ ៤រូប បង្ហាញ​ទឹក​មុខ​សប្បាយ​រីករាយ​គ្រប់​គ្នា​ក្នុង​ឈុត​ពណ៌​ស៊ីជម្ពូ​ដ៏​ស្រស់​ស្អាត។ ក្រៅ​ពី​​ចេញ​អាល់ប៊ុម​ថ្មី ក្រុម​ miss A ក៏​នឹង​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​បង្ហាញ​ខ្លួន​​ជាថ្មី​មួយ​ដែរ​នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា​នេះ។

 

អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​ចំពោះ​ការ​វិល​ត្រលប់​របស់​ក្រុម​ចម្រៀង​នារី​មួយ​ក្រុម​នេះ ដោយ​អាល់ប៊ុម​​មុន​របស់​ពួក​គេ គឺ​អាល់ប៊ុម "Hush” គឺ​បាន​ចេញ​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​ម្ល៉េះ។

 

ក្រុម​ចម្រៀង miss A ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផលិតកម្ម JYP Entertainment ដែល​ឈ្មោះ miss A គឺ​តំណាង​ឲ្យ​ពាក្យ miss Asia។ ពួក​គេ​បាន​ចេញ​បទ​ចម្រៀង​ដំបូង "Bad Girl Good Girl” កាល​ពី​ឆ្នាំ​២០១០។ សមាជិក​ក្រុម​ទាំង​ ៤​នាក់​របស់ miss A ​រួម​មាន Fei, Jia, Min និង Suzy ៕​

 

 
 

ចុច​អាន៖រូបភាព​ច្បាស់​ៗ ពី​ឈុត​ខើច​គួរ​ឲ្យ​ក្នាញ់​របស់ Hyosung

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi
អត្ថបទថ្មី