ទម្រាំ​បាន​ចេញ​ច្រៀង តារា KPOP ល្បី​ៗ​ទាំង​នេះ​ត្រូវ​ហាត់​រៀន​យូរ​ប៉ុណ្ណា?

  • 2015-03-18 20:33:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទេពកោសល្យ​ពី​ធម្មជាតិ​ពិត​ជា​សំខាន់​សម្រាប់​អ្នក​សិល្បៈ ប៉ុន្តែ​ការ​ហាត់​រៀន​ក៏​ជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន​ដែរ។ ចំពោះ​តារា​ចម្រៀង​ប៉ុប​កូរ៉េ ការ​ហាត់​រៀន​ត្រូវ​មាន​រយៈ​ពេល​យូរ​ឆ្នាំ មុន​នឹង​អាច​ចេញ​ច្រៀង និង​សម្ដែង​បាន។

 

បន្ទាប់​ពី​ត្រូវ​បាន​ជ្រើសរើស​ចូល​ផលិតកម្ម (ភាគ​ច្រើន​​តាំង​ពី​​អាយុ​ក្រោម ១៥ឆ្នាំ) តារា​ចម្រៀង​កូរ៉េ​ត្រូវ​ឆ្លង​កាត់​ការ​ហ្វឹកហាត់ ជា​មធ្យម​ចំនួន ៣ទៅ៤ឆ្នាំ និង​អាច​ច្រើន​ឬ​តិច​ជាង​នេះ អាស្រ័យ​លើ​សមត្ថភាព និង​បទ​ពិសោធន៍​របស់​ពួក​គេ។ ខាង​ក្រោម​នេះ​គឺ​ជា​តារា​ចម្រៀង KPOP ដែល​បាន​ចំណាយ​ពេល​ច្រើន​បំផុត និង​តិច​បំផុត ដើម្បី​ហ្វឹកហាត់​មុន​ពេល​បាន​ចូល​ច្រៀង៖​

 

លើស​ពី ១០ឆ្នាំ

 

 

តារា​ចម្រៀង G.Soul បាន​ចំណាយ​ពេល​ហាត់​រៀន​រយៈ​ពេល​សរុប​ចំនួន ១៥ឆ្នាំ។ មុន​ G.Soul បង្ហាញ​ខ្លួន G-Dragon របស់​ក្រុម BIGBANG ត្រូវ​បាន​ចាត់​ទុក​ថា​ជា​តារា​ដែល​ហាត់​រៀន​យូរ​ជាង​គេ ដោយ​បាន​ហ្វឹក​ហាត់​នៅ​ផលិតកម្ម SM ប្រមាណ ៥ឆ្នាំ និង​៦ឆ្នាំ​ទៀត​ នៅ​ផលិតកម្ម YG Entertainment សរុប​ទាំង​អស់ ១១ឆ្នាំ។

 

៧ឆ្នាំ​កន្លះ ទៅ៨ឆ្នាំ

 

 

Min របស់​ក្រុម miss A, Jokwon របស់​ក្រុម 2AM និង Jessica អតីត​សមាជិក SNSD សុទ្ធ​តែ​ឆ្លង​កាត់​ការ​ហាត់​រៀន​ជិត ៨ឆ្នាំ។ Jokwon និង​ម្ដាយ​របស់​គេ ធ្លាប់​បង្ហើប​ថា អំឡុង​ពេល Jokwon ហ្វឹក​ហាត់​គ្រួសារ​របស់​ពួក​គេ​បាន​ជួប​ប្រទះ​បញ្ហា​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ។

 

៦ឆ្នាំ​កន្លះ ទៅ៧ឆ្នាំ

 

 

សមាជិក​ក្រុម Girl's Generation ៣រូប​រួម​មាន Hyoyeon, Seohyun, និង Sooyoung បាន​ចំណាយ​ពេល​ហាត់​រៀន​រយៈ​ពេល​ប្រហាក់ប្រហែល​គ្នា គឺ​តាំង​ពី​អាយុ ១២ – ១៥ឆ្នាំ។

 

ប្រហែល ៦ឆ្នាំ

 

 

Suho របស់​ក្រុម EXO, Yuri ក្រុម SNSD, Junsu ក្រុម JYJ, សមាជិក​ក្រុម Super Junior Leeteuk និង Eunhyuk, Taeyang, Yoseob (BEAST) និង Sunye របស់​ក្រុម Wonder Girls សុទ្ធ​តែ​ចំណាយ​ពេល​ហាត់​រៀន​រយៈ​ពេល​ប្រមាណ ៦ឆ្នាំ។

 

ប្រហែល ៥ឆ្នាំ

 

 

តារា​ចម្រៀង​ដែល​ហាត់​រៀន​រយៈ​ពេល ៥ឆ្នាំ​រួម​មាន Yesung, Donghae, Sungmin, Sunny, YoonA, Kikwang, និង Minzy របស់​ក្រុម 2NE1។

 

ប្រហែល ៤ឆ្នាំ

 

 

Kangin, Sulli របស់​ក្រុម f(x), Kai របស់​ក្រុម EXO, Kris, Jun. K របស់​ក្រុម 2PM, Junhyung, និង Park Bom បាន​ឆ្លង​កាត់​ការ​ហាត់​រៀន​រយៈ​ពេល ៤ឆ្នាំ។

 

ប្រហែល ៣ឆ្នាំ

 

 

រយៈ​ពេល ៣ឆ្នាំ គឺ​ជា​រយៈ​ពេល​ជា​មធ្យម​ដែល​តារា KPOP ភាគ​ច្រើន​ត្រូវ​ការ​សម្រាប់​ហាត់​រៀន។ តារា​ដែល​បាន​ឆ្លង​កាត់​ការ​ហាត់​រៀន​រយៈ​ពេល​នេះ មាន​ច្រើន​រូប​ដូច​ជា BoA, Yunho (TVXQ), Heechul (SJ), Minho, Taemin, Jonghyun, Key (SHINee), CL, Fei , Jia (miss A), Taeyeon, Tiffany, Xiumin, Lay, Chanyeol, Sehun (EXO), Hyunseung, Dongwoon (BEAST), Krystal, និង Luna (f(x))។

 

ប្រហែល ២ឆ្នាំ​កន្លះ

 

 

តារា​ដែល​ចំណាយ​ពេល​ហាត់​រៀន ២ឆ្នាំ​កន្លះ​រួម​មាន Changmin​ របស់​ TVXQ, Onew ក្រុម SHINee, Victoria ក្រុម f(x), Nichkhun, Taecyeon, Junho និង Chansung ដែល​ជា​សមាជិក​ក្រុម 2PM ទាំង​៤រូប រួម​ទាំងSohee។

 

ប្រហែល ២ឆ្នាំ

 

 

Jaejoong ក្រុម JYJ, Luhan, D.O, និង Tao របស់​ក្រុម EXO, Doojoon របស់​ក្រុម BEAST, Seulong របស់​ក្រុម 2AM, Yubin ក្រុម Wonder Girls និង Sandara Park ក្រុម 2NE1 សុទ្ធ​តែ​ចំណាយ​ពេល​ហាត់​រៀន ២ឆ្នាំ។ Sandara Park ធ្លាប់​បង្ហើប​ថា​អំឡុង​ពេល​នាង​ហាត់​រៀន គ្រួសារ​របស់​មាន​ជីវភាព​លំបាក​ណាស់។

 

តិច​ជាង ១ឆ្នាំ

 

 

តារា​ល្បីៗ​ដែល​ហាត់​រៀន​តិច​ជាង ១ឆ្នាំ រួម​មាន Seungri ក្រុម BIGBANG, Suzy ក្រុម miss A, Gyuri ក្រុម Girl's Day, និង​សមាជិក​ក្រុម Kara Jiyoung និង Hara ជា​ដើម។

 

តិច​ជាង ១ខែ

 

 

Yeeun បាន​ក្លាយ​ជា​សមាជិក​ក្រុម​ Wonder Girls ភ្លាម​ៗ បន្ទាប់​ពី​ចូល​ធ្វើ​តេស្ត ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ដំណាក់កាល​ហាត់​រៀន​ដូច​តារា​ផ្សេង​ៗ​ឡើយ ៕

 ចុចអាន៖តារា​ KPOP ១០រូប​សិចស៊ី​ជាង​គេ​ពេល​ប្ដូរ​ពណ៌​ស្បែក​មក​ស្រអែម

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi
អត្ថបទថ្មី