រ៉ូប Jennifer Lopez រំលេចរូបភាពប្លែកៗអស្ចារ្យពេលសម្ដែងនៅ American Idol
- 2015-03-20 21:20:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រ៉ូប Jennifer Lopez រំលេចរូបភាពប្លែកៗអស្ចារ្យពេលសម្ដែងនៅ American Idol
ចន្លោះមិនឃើញ
តារាចម្រៀងអាមេរិក Jennifer Lopezបានឡើងបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅតាមរយៈបទចម្រៀងថ្មី "Feel The Light” ក្នុងកម្មវិធី American Idol កាលពីថ្ងៃទី១៩ ខែមីនា។ មិនត្រឹមតែធ្វើឲ្យទស្សនិកជនស្លុងអារម្មណ៍តាមរយៈសំឡេងនោះទេ ប៉ុន្តែរ៉ូបរបស់តារាវ័យ ៤៥ឆ្នាំរូបនេះក៏បានបញ្ចេញរូបភាពប្លែកអស្ចារ្យដែលគេមិនធ្លាប់ឃើញដែរ។
Mariel Haenn ជាអ្នកច្នៃម៉ូដរ៉ូបមួយនេះ បានប្រាប់សារព័ត៌មាន Hollywoodlife ថា រ៉ូបសនេះត្រូវបានពន្លាជារង្វង់ដែលមានបន្ទាត់ផ្ចិតប្រវែងជាង ៦ម៉ែត្រ សម្រាប់បញ្ចាំងរូបភាពនិងវីដេអូប្លែកៗគួរឲ្យចាប់អារម្មណ៍ពេលសម្ដែង។
អ្នកច្នៃម៉ូដរូបនេះនិយាយថា "នេះជាគំនិតមួយដែលពួកយើងនឹកឃើញជាយូរមកហើយ គ្រាន់តែយើងរង់ចាំពេលវេលាល្អដើម្បីបង្ហាញតែប៉ុណ្ណោះ។ រ៉ូបពណ៌សនេះគឺជាអ្វីដែល Jennifer Lopez ចង់បានសម្រាប់ការសម្ដែងនេះ ប៉ុន្តែពេលដែលយើងស្វែងរកគំនិតថតវីដេអូចម្រៀងសម្រាប់រឿង 'Home' យើងក៏នឹកឃើញគំនិតប្រើប្រាស់រ៉ូបនេះជាផ្ទាំងសំពត់សដើម្បីបញ្ចាំងរូបភាពពីលើ ដែលនេះគឺជាអ្វីដែលខ្ញុំមិនធ្លាប់ឃើញទាល់តែសោះ ហើយវាពិតជាពិសេសមែនទែន"។
ចង់ដឹងថាពិសេសយ៉ាងណានោះ សូមទស្សនាការសម្ដែងរបស់គណៈកម្មការ American Idol រួបនេះ ដូចតទៅ៖
ចុចអាន៖Jennifer Lopez មិនតែងខ្លួន ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖hollywoodlife