អ្នក​ឧកញ៉ា​ គិត​ ម៉េង ប្រើ​រថយន្ត Rolls-Royce

  • 2015-03-21 19:48:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍​ អ្នក​ឧកញ៉ា គិត ម៉េង និង ជំទាវ ស្រីតូច ចំណាន គេ​សង្កេត​ឃើញ​មហាសេដ្ឋី​ស្រុក​ខ្មែរ​រូប​នេះ បាន​បង្ហាញ​រថយន្ត​ Rolls-Royce។ រថយន្ត​ដែល​មាន​តុបតែង​ផ្កា សម្រាប់​ត្រៀម​ដឹក​កូន​កំលោះ កូន​ក្រមុំ បាន​ដាក់​តាំង​នៅ​​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ជាទី​រៀប​ចំ​ពិធី​ជប់​លៀង​មង្គល​អ្នក​ឧកញ៉ា និង លោក​ជំទាវ ស្រីតូច ចំណាន កាល​ពី​យប់​មិញ​នេះ។

 

រថយន្ដ​​ Rolls-Royce ដែល​មាន​តម្លៃ​ខ្ពស់​ ស័ក្ដិសម​កំពូល​អ្នក​មាន​ ឬ លំដាប់​មហាសេដ្ឋី ឥឡូវ​នេះ គឺ​មាន​ប្រហែល​ជាង ២០ គ្រឿង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ អ្នក​ឧកញ៉ា គិត​ ម៉េង ក៏​មាន​រថយន្ដ​នេះ​ដែរ។

 

នៅ​ក្នុង​សប្ដាហ៍​នេះដែរ លោក​ ចម ប្រសិទ្ធិ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង ​សិប្បកម្ម​ បាន​ថ្លែង​ក្នុង​ ពេល​ចូលរួម​ធ្វើ​ជា​អធិបតីភាព​ពិធី​បើក​សម្ពោធ​អាគារ​តាំង​បង្ហាញ​រថយន្ត Rolls-Royce ឲ្យដឹងថា តាម​លោក​ដឹង​មាន​រថយន្ត Rolls-Royce មិន​តិច​ជាង ២០ គ្រឿង​ទេ ដែល​​​ពលរដ្ឋ​កម្ពុជា​​ទិញ​ប្រើប្រាស់​​ ដែល​នេះ​បង្ហាញ​ពី​ភាព​ជោគជ័យ​សម្រាប់​ទីផ្សារ​​លក់​រថយន្ត​ដ៏​ប្រណិត​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា៕

 

សូមចុចអាន​៖ ចម ប្រសិទ្ធិ៖ Rolls-Royce មិន​តិច​ជាង ២០​គ្រឿង​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា

រថយន្ដ​​ Rolls-Royce ដែល​បង្ហាញ​ខ្លួន​នៅ​ឯ​ពិធី​ជប់​លៀង​មង្គល​អ្នក​ឧកញ៉ា គិត ម៉េង 

អ្នក​ឧកញ៉ា គិត ម៉េង ត្រូវ​បាន​គេ​ដឹង​ថា ជា​ម្ចាស់​ក្រុម​ហ៊ុន​ និង ភាគហ៊ុន​ ដូចជា៖  

ផ្នែក​ទូរគមនាគមន៍ និង ព័ត៌មាន​វិទ្យា

-ក្រុម​ហ៊ុន​ទូរសព្ទ​ចល័ត Cellcard

- ក្រុមហ៊ុន​ Royal Telecam Internaional

-ក្រុមហ៊ុន​ TeleSURF

-ក្រុម​ហ៊ុន​ NETi Solutions

 

ផ្នែក​ផ្សព្វផ្សាយ​ព័ត៌មាន​ និង កម្សាន្ដ

-ទូរទស្សន៍ CTN, CNC, MyTV, និង ទូរទស្សន៍​ខ្សែកាប CEPCO

-ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ Brand Solutions

-ផលិត​កម្ម Rock Production

-មជ្ឈមណ្ឌល​កម្សាន្ដ​ Rock Entertainment Center.

 

ផ្នែក​សណ្ឋគារ និង រីស៊ត

-Royal Park Resort នៅ​សៀមរាប

-Titan King Resort & Casino នៅ​បាវិត ខេត្តស្វាយ​រៀង

-សណ្ឋាគារ Cambodiana

-Play Win Royal

 

ផ្នែក​ពាណិជ្ជកម្ម

-ផលិត​ផល​អេឡិច​ត្រូនិក Canon, Motorola, Samsung, និង Siemens

-ផ្នែក​ជួលឧត្ថម្ភាចក្រ​ Bell Helicopter

-ផ្នែក​លក់​ចំណី​អាហារ​ ដូចជា KFC, ភោជនីយដ្ឋាន Pizza Hut ជាដើម។

 

ផ្នែក​ដឹក​ជញ្ជូន​

-ក្រុម​ហ៊ុន​ Royal Cambodian Limousine Service មាន​រថយន្ដ​​ទំនើប​សម្រាប់​​ដឹក​ជញ្ជូន​​ភ្ញៀវ

-ក្រុម​ហ៊ុន​ផ្លូវ​ដែក​ Toll Royal

ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ

-អគារពាណិជ្ជកម្ម​ Royal Tower នៅ​ភ្នំពេញ

-Northbridge Communities នៅ​ភ្នំពេញ ផ្លូវ​ ២០០៤

-ខុន​ដូ Embassy Place

-ទិញ​លក់​ដី

 

ផ្នែក​ហិរញ្ញវត្ថុ

-ក្រុមហ៊ុន​​ធានារ៉ាប់រ៉ង​ Infinity Insurance

-ធនាគារ ANZ Royal Bank

-ក្រុម​ហ៊ុន​ Royal Financial Consultancy