Balotelli ​ប៉ះ​គ្នា​ជាមួយ Smalling ​បាន​អ្នក​គាំទ្រ​ជួយ​ឃាត់​ កុំ​អី​អាច...

  • 2015-03-23 16:48:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដែល​ក្រុម​ម្ចាស់​ផ្ទះ Liverpool ​ចាញ់​ Manchester United ​២-១ ​កាល​ពី​យប់​មិញ​នេះ​ គឺ​ពិត​ជា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​មែន​ ដោយ​កីឡាករ Steven Gerrard ​ទទួល​បាន​កាត​ក្រហម​នៅ​នាទី​៤៦ ​ដោយ​ជាន់​ជើង Ander Herrera ​និង​ខ្សែ​ប្រយុទ្ធ Mario Balotelli ​ប៉ះ​គ្នា​ជាមួយ Chris Smalling ​តែ​បាន​អ្នក​គាំទ្រ​ហង្ស​ក្រហម​ជួយ​ឃាត់​ទាន់​ កុំ​អី​អាច​នឹង​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​ខ្លាំង​ផង​ក៏​ថា​បាន។

 

 

 

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី​ Balotelli ​មិន​បាន​ជាប់​ជម្រើស​ដំបូង​ទេ​កាល​ពី​យប់មិញ​នេះ ប៉ុន្តែ​បាន​ប្ដូរ​ចូល​នៅ​នាទី​៦៦​ជំនួស Moreno ​ខណៈ​ដែល​គ្រាន់​តែ​ដូរ​ចូល​ភ្លាម ​រូប​គេ​ក៏​បាន​ទទួល​កាត​លឿង​មួយ​ភ្លាម​ទៅ​ហើយ។ ​ក្រោយ​ទទួល​បាន​កាត​លឿង​នេះ​មួយ​ទៅ​ហើយ​នោះ ​ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​ប៉ះ​ទង្គិច​គ្នា​ជាមួួយ Smalling ស្ទើរ​តែ​បញ្ចេញ​កាយ​វិការ​មិន​ល្អ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត​ផង។

 

 

 

ការ​ប៉ះ​ទង្គិច​គ្នា​នេះ​ដែរ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ប្រសិន​បើ​មិន​មាន​អ្នក​គាំទ្រ Liverpool ​ដែល​ឈរ​នៅ​ក្រោយ​នោះ​ជួយ​ឃាត់​អតីត​កីឡាករ Man City ​រូប​នេះ​ទេ ​នោះ​​​អាច​​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​ខ្លាំង ​ឬ​អាច​ទទួល​បាន​កាត​លឿង​ជា​លើក​ទី​២ ព្រោះ​រូប​គេ​ទាញ​ខ្សែ​ការពារ​បិសាច​ក្រហម​ខាង​នេះ​ហើយ ថែម​ទាំង​​យក​ដៃ​ចាប់​ជើង​​​ថែម​ទៀត​ផង។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​ស្ថានការណ៍​នៅ​គ្រា​នោះ៖

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ bleacherreport

 

អត្ថបទថ្មី