ទួច ស្រីពេជ្រ ធ្វើ​ខួប​ឲ្យ​កូន​ទេ តែ​ហៅ​តារា​ច្រើន​គួរសម

  • 2015-03-23 17:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ ជា​អតីត​​ម៉ូដែល អ្នក​នាង ទួច ស្រីពេជ្រ  បាន​ធ្វើ​ខួប​គម្រប់ ៧ ឆ្នាំ​ ឲ្យ​កូន​ស្រី​របស់​ខ្លួន កាល​ពី​ចុង​សប្ដាហ៍​នេះ ​នៅ​​ឯ​ភោជនីយដ្ឋាន​ Spark & Tawandang ដោយ​នាង​បាន អញ្ជើញតារាល្បីៗជាច្រើនរូប​​ចូល​រួម កាល​ពី​ថ្ងៃសៅរ៍ កន្លង​ទៅ ។

  កូន​ស្រី​របស់ អ្នក​នាង ទួច ស្រីពេជ្រ  មាន​ឈ្មោះ​ថា សុខ សិរី​មរកត ដែល​ទើប​តែ​មាន​វ័យ ៧ ឆ្នាំ ។ ក្នុង​​ពិធី​ខួប​នេះ ស្រីពេជ្រ ប្រាប់​ថា បាន​អញ្ជើញ​ភ្ញៀវ​ជាង​១០០ នាក់ ក្នុង​នោះ ភាគ​ច្រើន​ជា តារា​​ទាំង​អស់។

  អ្នក​នាង ទួច ស្រីពេជ្រ   បាន​ចូល​សិល្បៈ​ជាង ​១២ ឆ្នាំ​ហើយ ដោយ​នាង​ គឺ​ជា អតីត​តារា​ម៉ូដែលក្រុម​ "អ៊ីម៉ា" របស់ លោក គួច ខេវិន ហើយ​ក៏ ជា​អតីត​តារា​ម៉ូដែល​ប្រចាំ​កម្មវិធី រាត្រី​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍ CTN​។  តារា​ស្រី​ម្នាក់​នេះ​មាន​មុខ​ក្នុង​សិល្បៈ​ភាគ​ច្រើន តាម​រយៈ​ការ​ថត MV ឲ្យ​ផលិតកម្ម​​ខ្មែរ​ក្រៅ​ប្រទេស។

  ទួច ស្រីពេជ្រ  ធ្លាប់​បាន​ផ្អាក​សិល្បៈ​ជាង ​៥ ឆ្នាំ ហើយ​ទើប​តែ​មក​ចូល​សិល្បៈវិញ​បាន​ជាង ​១ ឆ្នាំ​ នេះ។  បច្ចុប្បន្ន​នាង កំពុង​តែ​​ជាប់​កុងត្រា​ថត​រឿង​​ភាគ​មួយ​ឲ្យ​ស្ថានីយ​​ទូរទស្សន៍ MyTv  ដែល​មាន​ឈ្មោះ​ថា " វិថី​នារី" ។

  ចង់​ដឹង​ថា តារា​ណា​ខ្លះ​ចូល​រួម​ក្នុង​ពិធី​ខួប​កំណើត​កូន ទួច ស្រីពេជ្រ​ខ្លះ សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​ទាំង​អស់​គ្នា៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អានអត្ថបទ៖ រឿង​កម្រ ព្រាប សុវត្ថិ ច្រៀង​រួម​គ្នា​ជា​មួយ​ ខេមរៈ សិរីមន្ត​ យប់មិញ

អានអត្ថបទ៖ ដឹង​ថា តារា​រូប​ណាខ្លះ​ ​ចូលរួម​ពិធី​មង្គលការ​មហាសេដ្ឋី​ស្រុក​ខ្មែរ​យប់​មិញ​?

អត្ថបទពាក់ព័ន្ធ៖ អ្នកឧកញ៉ា គិត ម៉េង លេង​ម៉ា​អស់​ដៃ កាត់​នំ​អាពាហ៍ពិពាហ៍​​ប្រើ​រូប​សេះ​ហោះ ធ្វើ​ឲ្យ​ប្លែក​ជាង​គេ

អត្ថបទពាក់ព័ន្ធ៖ ចម្រៀង​ “ស្នេហ៍​លើ​ពសុធា” ផ្អែម​ល្ហែម​ទាំង​ព្រឹក​ ពី​អ្នក​ឧកញ៉ា គិត ម៉េង និង លោក​ជំទាវ

អត្ថបទពាក់ព័ន្ធ៖ ទិដ្ឋភាព​​ទូទៅ​នៃ​ពិធី​ជប់លៀង​មង្គលការ​របស់​អ្នក​ឧកញ៉ា ​គិត ម៉េង ​ប៉ុន្មាន​នាទី​មុន​នេះ ​​

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម
អត្ថបទថ្មី