មិត្តស្រីសមាជិក One Direction ហោះជាង ៣ម៉ឺនគីឡូម៉ែត្រមកប៉ះប៉ូវស្នេហា តែ...
- 2015-03-23 20:58:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តស្រីសមាជិក One Direction ហោះជាង ៣ម៉ឺនគីឡូម៉ែត្រមកប៉ះប៉ូវស្នេហា តែ...
ចន្លោះមិនឃើញ
ចំណងស្នេហ៍បួនឆ្នាំរវាង Louis Tomlinson សមាជិកក្រុមចម្រៀង One Direction និងមិត្តស្រីយូរអង្វែង Eleanor Calder បានឈានដល់ផ្លូវបំបែកហើយ បើទោះជាមិត្តស្រីរូបនេះខំប្រឹងហោះចម្ងាយជាង ៣ ម៉ឺនគីឡូម៉ែត្រទៅជួបសង្សារដើម្បីប៉ះប៉ូវស្ថានការណ៍ក៏ដោយ។
Louis Tomlinson និងEleanor Calder កាលនៅផ្អែមល្ហែមនឹងគ្នា
ស្រីស្អាតវ័យ ២២ ឆ្នាំបានធ្វើដំណើរពីអង់គ្លេសទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីកាលពីពេលកន្លងទៅដើម្បីដោះស្រាយភាពខុសប្លែកគ្នាជាមួយ Louis។ តែទោះជាបែបនេះក្ដី អ្វីៗមិនអាចត្រឡប់ទៅរកភាពផ្អែមល្ហែមដូចកាលពីដំបូងដដែល ហើយចុងបញ្ចប់គឺពួកគេត្រូវនិយាយលាគ្នា។
អ្នកនាំពាក្យរបស់សមាជិក 1D វ័យ ២៣ ឆ្នាំថា តាមពិតអ្នកទាំងពីរបែកគ្នាជាងពីរសប្ដាហ៍មកហើយ តែ Tomlinson មិនចង់ទម្លាយរឿងនេះព្រោះវាជាជីវិតឯកជនរបស់គេ។ ដើមហេតុនៃការបែកបាក់នេះគឺ ដោយសារ Tomlinson មិនមានពេលគ្រប់គ្រាន់នៅជាមួយសង្សារ ដោយសារមមាញឹកនឹងការប្រគំតន្ត្រីទេសចរណ៍ជុំវិញពិភពលោក។
ក្រោយបែកគ្នាមិនបានប៉ុន្មានផងមានគេ ឃើញសមាជិក One Direction រូបនេះ ថើបកៀកកើយជាមួយនារីអាថ៌កំបាំងម្នាក់រយៈពេល ១៥ នាទីក្នុងហាងទឹកនៃសណ្ឋាគារមួយក្នុងទីក្រុងបាងកក ដែលពួកគេទៅប្រគំតន្ត្រីទេសចរណ៍ទ្វីបអាស៊ី។ ចំណែកស្រីស្រស់ Eleanor ហាក់មិនសូវសប្បាយចិត្តនឹងការចែកផ្លូវនេះប៉ុន្មានឡើយ ដោយចាកចេញពីផ្ទះក្នុងភាពស្រងូតស្រងាត់។ ក្នុងចំណោមគូសង្សារនៃសមាជិកក្រុមចម្រៀងអង់គ្លេសមួយនេះ មានតែ Louis តែមួយគត់ដែលគេគិតថា មានចំណងស្នេហ៍រឹងមាំជាងគេ និងអាចឈានដល់ថ្ងៃរៀបការ តែចុងក្រោយពួកគេទាំងពីរនៅតែដើរផ្លូវម្ខាងម្នាក់ដដែល៕
អាន៖ ស្ងាត់ៗ Suzy និង Lee Min Ho ក្លាយជាគូសង្សារមួយខែបាត់
ប្រភព៖ Dailymail