ចម្រៀង​១​បទ​ពី​ខ្សែ​ភាពយន្ត "Furious 7” ដែល​នឹង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ទប់​ទឹក​ភ្នែក​មិន​បាន

  • 2015-03-24 13:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត "Furious 7” ដែល​នឹង​ចេញ​បញ្ចាំង​នៅ​ដើម​ខែ​ក្រោយ​នេះ នឹង​អាច​ឲ្យ​ទស្សនិកជន​មាន​អារម្មណ៍​ក្ដុកក្ដួល តាម​រយៈ​មិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​តួ​អង្គ ពិសេស​គឺ​ការ​ចងចាំ​ចំពោះ​តារា​សម្ដែង Paul Walker។

 

 

រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ ដែល​តារា​សម្ដែង Paul Walker បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ខណៈ​ដែលគេ​​មិន​ទាន់​ដឹង​ថា​ជោគ​វាសនា​តួ​អង្គ Brian O'Conner (​សម្ដែង​ដោយ Paul) នឹង​ទៅ​ជា​យ៉ាង​ណា ​គ្រប់​គ្នា​អាច​ដឹង​បាន​​ថា​ខ្សែ​ភាពយន្ត​មួយ​នេះ​គឺ​ជា​ការ​ឧទ្ទិស​ដល់​តារា​សម្ដែង Paul ជា​ពិសេស។

 

តារា​ចម្រៀង​រ៉េប Wiz Khalifa ទើប​តែ​បង្ហាញ​បទ​ចម្រៀង​ថ្មី​មួយ​បទ មាន​ចំណងជើង​ថា "See You Again” ​ដែល​ខ្លួន​ច្រៀង​ជាមួយ Charlie Puth សម្រាប់​ចាក់​នៅ​ចុង​បញ្ចប់​​នៃ​ខ្សែ​ភាពយន្ត​ថ្មី​នេះ។ អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ បង្ហាញ​ពី​អារម្មណ៍​នឹក​រឭក​របស់​បុរស​ម្នាក់​ចំពោះ​មិត្តភ័ក្ដិ​ល្អ​របស់​ខ្លួន​ដែល​បាន​ព្រាត់​គ្នា ហើយ​បើ​សិន​ជា​មាន​ឱកាស​ជួប​គ្នា​ម្ដង​ទៀត ​គេ​​​ចង់​​និយាយ​ប្រាប់​ពី​អារម្មណ៍​ទាំង​អស់​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​ម្នាក់​នោះ។​​​

 

ចង់​ដឹង​បទ​នេះ​អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​ក្ដុកក្ដួល​អារម្មណ៍​ដែរ​ឬ​យ៉ាង​ណា​នោះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

វីដេអូ​បង្ហាញ​ពី​ទំនុក​ច្រៀង៖

 

 

វីដេអូ​ពី​អនុស្សាវរីយ៍ Paul Walker ពេល​សម្ដែង​រឿង "Fast & Furious” កន្លង​មក៖

 

 ចុច​អាន៖ឈុត​​ទម្លាក់​រថយន្ត​​​រឿង Fast & Furious 7 ជា​ការ​ពិត​​ មើល​​​ញាក់​សាច់​

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ popsugar