ឈុតទម្លាក់រថយន្តរឿង Fast & Furious 7 ជាការពិត មើលញាក់សាច់
- 2015-03-20 18:46:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈុតទម្លាក់រថយន្តរឿង Fast & Furious 7 ជាការពិត មើលញាក់សាច់
ចន្លោះមិនឃើញ
Fast & Furious 7ជាកំពូលខ្សែភាពយន្ដបាញ់ប្រហារញាក់សាច់របស់ Hollywood ប្រចាំឆ្នាំ ២០១៥ ដែលបានចូលរួមសម្ដែងដោយតារាអន្តរជាតិល្បីៗ ដូចជា Vin Diesel, Paul Walker, Dwayne Johnson (The Rock), Michelle Rodriguez, Jordana Brewster, Tyrese Gibson, Chris Bridges, Lucas Black, Jason Statham និង Tony Jaa ជាដើម ដោយចំណាយទុនផលិតប្រមាណ ២៥០លានដុល្លារ។
ឈុតមួយដែលគួរឱ្យចាប់អារម្មណ៍ និងញាក់សាច់ខ្លាំងបំផុតក្នុងរឿង Fast & Furious 7 គឺឈុតទម្លាក់ឡានទំនើបៗ ពីលើយន្តហោះ។ ដំបូងអ្នកអាចនឹងយល់ថា ឈុតមួយនេះជាការកាត់តបន្ថែម Visual Effect តែតាមពិត ឡានទំនើបៗទាំងនោះគឺសុទ្ធតែទម្លាក់ពីលើយន្តហោះពិតប្រាកដមែន (តែគ្មានតួអង្គនៅក្នុងរថយន្តទេ) ដោយត្រូវភ្ជាប់ជាមួយឆត្រយោង និងមាន Cameraman នៅលើយន្តហោះ និង អ្នកលោតឆត្រយោងបីនាក់ភ្ជាប់ដោយកាមេរ៉ា លោតតាមថតពីក្រោយ៕
ទស្សនាឈុតក្រៅឆាកទម្លាក់រថយន្ត និងឈុតថតហើយទាំងអស់គ្នា៖
https://www.youtube.com/watch?v=UDQlnJOJqoY
ឈុត Trailer ក្នុងរឿង Fast & Furious 7៖
https://www.youtube.com/watch?v=RDxQPRnIMdA
អាន៖ Godzilla និងសត្វចម្លែកកាត់តបែបនេះ ទើបសាច់រឿងល្អមើលណាស់
ដោយ៖ ប៉ែត ផាន់និត
ប្រភព៖ fullthrottle