Nacho៖ Pacquiao មាន​ឱកាស​តែ​៤៥​%​ តែ​អាច​ផ្ដួល​​ Floyd ​បាន

  • 2015-03-24 16:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Nacho Beristain ​ដែល​ជា​គ្រូ​បង្ហាត់​ប្រដាល់​ម្នាក់​បាន​និយាយ​ថា​កីឡាករ Manny Pacquiao ​មាន​ឱកាស​តែ​៤៥​% ​ទេ ​ក្នុង​ការ​ផ្ដួល​ Floyd Mayweather ​បាន ប៉ុន្តែ​ដោយ​ពឹង​លើ​សមត្ថភាព​ឈ្លាស​​វៃ​របស់​អ្នក​ប្រដាល់​ហ្វីលីពីន​រូប​នេះ ​៤៥​%​ គឺ​គ្រប់​គ្រាន់​ហើយ​សម្រាប់​យក​ជ័យជម្នះ​នោះ។

 

 

Beristain ​បាន​បញ្ចេញ​យោបល់​ផ្ទាល់​ខ្លួន​ប្រាប់​ទៅ ESPN Deportes ​ថា៖ “ខ្ញុំ​ជឿ​ថា​ Pacquiao ​មាន​ឱកាស​៤៥​% ខណៈ​ដែល​ Floyd ​វិញ​មាន​ភាគរយ​ច្រើន​ជាង​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ជា​អ្នក​ឈ្នះ​នោះ​ទេ។ ខ្ញុំ​ពេញ​ចិត្ត​ទម្រង់​វាយ​របស់​ Pacquiao ដែល​នរណា​ក៏​សរសើរ​ដែរ។ ចំណែក​ឯ​ Floyd ​វិញ​ យើង​ស្គាល់​គាត់​ច្បាស់​ណាស់ គាត់​ខ្លាំង​ខាង​ការពារ​ ហើយ​ការ​វាយ​សម្រុក​របស់​គាត់​ចម្លែក​ៗ​ណាស់។ មាន​មតិ​មិន​តិច​នោះ​ទេ​ដែល​គិត​ថា​កីឡាករ​អាមេរិក​នឹង​ឈ្នះ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ​គឺ​គិត​ថា​កីឡាករ​ហ្វីលីពីន​ឯ​ណោះ​ទេ ទើប​ជា​អ្នក​លើក​ខ្សែ​ក្រវាត់ ​ព្រោះ​​គាត់​វាយ​លឿន​ និង​ឆ្លាត”។

 

Nacho Beristain

 

យ៉ាង​ណា​មិញ ​អ្វី​គ្រប់​យ៉ាង​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​​ថា​នរណា​ខ្លាំង​ជាង​នរណា​នោះ​ទេ​ ពោល​គឺ​ទាល់​តែ​ដល់​ថ្ងៃ​ទី​២​ ខែ​ឧសភា​ខាង​មុខ​នេះ​ទើប​អាច​ដឹង​ច្បាស់​ថា​នរណា​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី​របស់​ WBC៕

 

ចុចអាន៖Pacquiao ទិញ​ផ្ទះ​ Jennifer Lopez ​១២​លាន​ដុល្លារ​នៅ​អាមេរិកទុក​លំហែ​កាយ​

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail