រួសរាន់​ឡើង! អាហារូបករណ៍​ទៅ​ប្រទេស​វៀតណាម​ទាំង​ក្រោយ​ឧត្តម​សិក្សា​ និង ​បរិញ្ញាបត្រ

  • 2015-03-24 16:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​និស្សិត​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​បរទេស ពេល​នេះ​ជា​ឱកាស​ល្អ​ ដោយសារ​ក្រសួង​អប់រំ​យុវជន ​និង ​កីឡា​ នឹង​ប្រលង​ជ្រើស​រើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា និង​ បរិញ្ញាបត្រ​ទៅ​ប្រទេស​វៀតណាម។   ​ចំពោះ​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា (ថ្នាក់បណ្ឌិត Ph-D, ថ្នាក់​ម៉ាស្ទ័រ) ចំនួន ​២០​ កន្លែង។ រី​ឯ​ការ​ជ្រើសរើស​ក្រសួង​នឹង​ធ្វើ​ការ​ជ្រើស​រើស​បេក្ខជន​តាម​ការ​ជាក់​ស្ដែង ដែល​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ ៣​ មិថុនា ឆ្នាំ ២០១៥។   សម្រាប់​ថ្នាក់​បរិញ្ញាបត្រ ចំនួន​ ៨០​ នាក់ នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃ​ ១២ មិថុនា វេលា​ម៉ោង ​៤ រសៀល រី​ឯ​ ការ​ប្រលង​នៅ​ថ្ងៃ ២១​មិថុនា ឆ្នាំ ២០១៥ ។   ប្រសិន​បើ​បេក្ខជន​មាន​ចំណាប់​អារម្មណ៍ អាច​ទាក់​ទង​ទៅ​ការិយាល័យ​អាហារូបករណ៍​ និង​ កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌​ និង ​អាហារូបករណ៍​នៅ​អាគារ​លេខ ២៣ ផ្លូវ​៣៦០ សង្កាត់​បឹង​កេង​កង​ទី​១ ខាង​កើត​ស្ថានីយ​ទូរទស្សន៍​អប្សរាប្រហែល៥០ម៉េត្រ៕

 

 

 

 

សូមអាន ៖  ប្រញាប់​ឡើង​! ​​អាហារូបករណ៍​សិក្សា​​៥​ប្រទេស​​កំពុង​រង់​ចាំ​​ អត្ថបទ៖ លឹម សុ​នា