Taylor Swift ​ទិញ​វិបសាយ​សិច​ដើម្បី...​​

  • 2015-03-24 18:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដឹង​ថា ​តារា​ចម្រៀង​ប៉ុប​អាមេរិក​ Taylor Swift ​ទិញ​ Domain ​វិបសាយ​សិច​ ​ម្នាក់ៗ​ប្រាកដ​ជា​ភ្ញាក់​ផ្អើល ​និង​ចង់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ​​​ជាក់​ជា​មិន​ខាន។ ​​​តាមពិត​ជំហាន​ទិញ​យក​ Domain ​ដែល​មាន​ ឈ្មោះ​ TaylorSwift.porn​ និង​ TaylorSwift.adult​ ​​របស់​​ម្ចាស់​បទ​ "Shake It Off" ​គឺ​ដើម្បី​បង្ការ​ជន​ខិលខូច​ទិញ​យក​ Domain ឈ្មោះ​នាង​ទៅ​​​ប្រើ​ក្នុង​ផ្លូវ​មិន​ល្អ​។

 
 

បើ​តាម​គេហទំព័រ​ ​CNN Money ​​សាជីវកម្ម​​​កំណត់​​ឈ្មោះ​​និង​លេខ​​អ៊ីនធឺណិត​ (ICANN) ​​បាន​ពង្រីក​ Domain ​របស់​ខ្លួន​បន្ថែម​ពី​លើ​ .com, .net និង​ .org ​ដោយ​ដាក់​ចេញ​ .porn, .adult ​និង​ .sucks ​ជា​ដើម​សម្រាប់​​​​​លក់​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ១ ​មិថុនា​ខាង​មុខ។​

 

​ដូច្នេះ​ដើម្បី​បង្ការ​កុំ​ឲ្យ​ជន​ខិលខូច​​ប្រើ​ឈ្មោះ​នាង​ទៅ​ប្រើ​ក្នុង​រឿង​មិន​គប្បី​តាម​រយៈ​ការ​ទិញ​ Domain ​ខាង​លើ​ទើប​ Taylor Swift ​ទិញ​មុន​ឲ្យ​ហើយ។ ​ក្រៅ​ពី​ Taylor Swift ​ក្រុមហ៊ុន​ ​Microsoft ​ក៏​បាន​ចុះ​បញ្ជី​ Office.porn ​និង​ Office.adult ​រួច​ហើយ​ដែរ។

 

​​​អីចឹង​ឈប់​​យល់​ច្រឡំ​គិត​អ្វី​ផ្ដេសផ្ដាស​ពី​ Taylor Swift ទៀត​​ណា!

 

អាន៖ មួយ​សន្លឹក​ចំហ​ដើម​ទ្រូង​របស់ Selena Gomez ធ្វើ​ឲ្យ​ Fan ចង់​ក្ដៅ​ខ្លួន

 

ប្រភព៖ ​usatoday​