Samsung ឌឺ iPhone 6 Plus ថាលួចចម្លងតាម Note
- 2014-09-15 23:54:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ឌឺ iPhone 6 Plus ថាលួចចម្លងតាម Note
ចន្លោះមិនឃើញ
ពេលនេះ Samsung កាន់តែចំអកឡកឡឺយដាក់ iPhone 6 Plus ថាចម្លងទំហំអេក្រង់ Galaxy Note 2 ដោយបង្ហោះវីដេអូពាណិជ្ជកម្មថ្មីជាផ្លូវការរបស់ខ្លួនមួយទៀត។
Samsung បានអះអាង iPhone 6 Plus មានទំហំអេក្រង់ ៥,៥ អ៊ីញដូចទៅនឹងទំហំអេក្រង់របស់ Galaxy Note II ដែលចេញលក់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ មួយវិញទៀត ការបង្ហាញនេះគឺចង់ឌឺដងដល់អតីតនាយកប្រតិបត្តិ Apple លោក Steve Jobs ដែលធ្លាប់លើកឡើងថា ទំហំអេក្រង់របស់ Galaxy Note ធំជ្រុល។
ទស្សនាវីដេអូខាងក្រោម ពីការវិវឌ្ឍរបស់ Galaxy Note តាំងពីដំបូងមកទល់នឹងបច្ចុប្បន្ន៖
http://youtu.be/oxhSnNZH3Rk
តើអ្នកគិតថាការរចនាទំហំអេក្រង់របស់ iPhone 6 Plus រហូតដល់ទៅ ៥,៥ អ៊ីញនេះពិតជាយកគំរូតាម Galaxy Note II មែនទេ?
ប្រែសម្រួល៖ សែម សុធារិទ្ធ ប្រភព៖ thenextweb