Pablo's ភេសជ្ជៈ​​ល្បី​​លេច​មុខ​​​ក្នុង​ពិធី​​មង្គល​ការ​អ្នក​ឧកញ៉ា ​គិត ម៉េង

  • 2015-03-25 19:11:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិធី​មង្គល​ការ​ដ៏​អធិកអធម ​ក្រសោប​ការ​ចាប់​អារម្មណ៍​ពី​គ្រប់​មជ្ឍដ្ឋាន របស់​អ្នក​ឧកញ៉ា ​គិត​ ម៉េង​ ដែល​ស្ទើរ​មិន​ទាន់​រលត់​ចំហាយ​ចង់​ដឹង​ចង់​ឮ​ពី​មនុស្ស​ទូទៅ​នោះ​ ​គឺ​ត្រូវ​គេ​និយាយ​ថា​សុទ្ធ​តែ​​​​ប្រើ​ប្រាស់​​ ការ​រៀប​ចំ សេវាកម្ម និង​របស់រប ដែល​ឥត​ខ្ចោះ​​។ អ្វី​​ដែល​​​គួរឲ្យ​ចាប់​អារម្មណ៍​​ សេវាកម្ម​​កាហ្វេ ភេជ្ជៈ ​​​ដ៏​​​លេច​ធ្លោ​ Pablo's ​ក៏​​បាន​ចូល​ខ្លួន​​​ធ្វើ​បដិសណ្ឋាកិច្ច​​​​ដល់​ភ្ញៀវ​រាប់​ពាន់​នាក់​ ដែល​​​ភាគ​ច្រើន​​​ជា​​​អភិជន និង​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋា​ភិបាល​​ ជា​ដើម។

 

​តើ​ប្រិយមិត្ត​ដឹង​ទេ​ថា​  Pablo's ​បាន​ផ្គត់​ផ្គង់​ភេសជ្ជៈ​អ្វី​ខ្លះ​ ក្នុង​កម្មវិធី​មង្គលការ​​អ្នក​ឧកញ៉ា ​គិត​ ម៉េង?

 

 

លោក អ៊ឹម ប្រណិតា ​អ្នក​គ្រប់​គ្រង​ទូទៅ​​​ប្រចាំ​​សេវា​កម្ម​​ការហ្វេ Pablo's ​ ប្រាប់​ sabay ​ឲ្យ​ដឹង​ពី​ការ​​​ផ្ដល់​​កាហ្វេ ​ក៏​ដូច​ជា​បដិសណ្ឋារកិច្ច​​ Cocktail ​នៅ​ក្នុង​​ថ្ងៃ​មង្គល​ជ័យ​សេដ្ឋី​​ខ្មែរ​​​ថា ៖ "​នេះ​​មង្គល​ការ​ដំបូង​គេ​នៅ​ស្រុក​ខ្មែរ​ ដែល​មាន​​បម្រើ​ភេសជ្ជៈ​ Cocktail ​និង​កាហ្វេ ​បន្ថែម​​ជូន​ភ្ញៀវ​ដែល​អញ្ជើញ​​ចូល​រួម​បែប​នេះ"។

 

លោក​ថ្លែង​ថា​ Pablo's បាន​បម្រើ​​កាហ្វេ​​​ដែល​មាន​គុណភាព​​ល្អ​ផុត​លេខ​ នៅ​ក្នុង​កម្មវិធី​​តាំង​ពី​ថ្ងៃ​ចូល​រោង​ រហូត​ដល់​ថ្ងៃ​ជប់​លៀង​មង្គល​ជ័យ ​នៅ​កោះ​ពេជ្រ​។ ​គ្រាន់​តែ​ថ្ងៃ​​ដំបូង​ ដែល​ភ្ញៀវ​អញ្ជើញ​​មក​សូត្រ​មន្ត​​នៅ​ភូមិគ្រឹះ​អ្នក​ឧកញ៉ា ​ខាង​​ក្រុម​ការងារ​លោក​​បាន​ផ្គត់​ផ្គង់​កាហ្វេ​ល្បី​​​ឈ្មោះគុណ​ភាព​សុទ្ធ​​​ Carraro ម៉ាក​​ល្បី​មក​ពី​ប្រទេសអ៊ីតាលី​ អស់​​ចំនួន​៤​ គីឡូក្រាម ​បើ​គិត​ជា​ចំនួន​កែវ​វិញ​​ប្រហែល​៤០០​កែវ​ ឯណោះ។ ​ចូល​ដល់​ថ្ងៃ​​បន្ទាប់​ នៅ​កោះ​ពេជ្រ​ ទាំង​កាហ្វេ ​និង​ភេសជ្ជៈ​ Cocktail ​ជិត​១០​ប្រភេទ​ផ្សេង​ទៀត​ សរុប​ទៅ​ជាង​២ពាន់​កែវ ​ដែល​ត្រូវ​បាន​បម្រើ​ជូន​ភ្ញៀវ​​​លំដាប់ៗ ឲ្យ​បាន​ស្គាល់​ពី​គុណភាពរបស់ Pablo's។ ​​​​​​​​​​​​​​​​​

  ​ស្ថិត​ក្នុង​ចំណោម​ភេសជ្ជៈ​មួយ​ប្រភេទ ​ដែល​មាន​ឱកាស​ចូល​ខ្លួន​មក​បម្រើ​ជូន​ភ្ញៀវ​កិត្តិយស​រាប់​រយ​តុ​​​ នៅ​ក្នុង​កម្ម​វិធី​​​មង្គល​ការ ដែល​កក្រើក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ លោក អ៊ឹម ប្រណិតា ទម្លាយ​​ពី​អ្វី​ដែល​ Pablo's អាច​យក​ឈ្នះ​​ក្រុមហ៊ុន​​​ជា​ច្រើន​​ប្រជែង​យក​ឱកាស​ខ្លាញ់​នេះ ​ថា៖ ​មាន​មូល​ហេតុ​៣​យ៉ាង​ដែល​ក្រុម​ហ៊ុន​ Pablo's ​អាច​​លេច​មុខ​មាត់​បម្រើ​សេវាកម្ម​ភេសជ្ជៈ​នេះ​នៅ​ថ្ងៃ​ដ៏ពិសេស​របស់​អ្នក​ឧកញ៉ាគឺ​​​ ប្រសិទ្ធភាព​ការងារ​លឿន​រហ័ស​ទាន់​ចិត្ត​ គុណភាព​ភេសជ្ជៈ​ឆ្ងាញ់​ពិសា​ និង​​មាន​អនាម័យ​ខ្ពស់​ របស់​យើង​។​ គឺ​មង្គលការ​គាត់​​ រៀប​យ៉ាង​ល្អិត​ណាស់ គឺ​គាត់​ត្រូវ​ការ​អ្វី​ៗ​ជា​របស់​ល្អ​ឥត​ខ្ចោះ​​»។

 

"ចុង​ក្រោយ​ខ្ញុំ​ក៏​សូម​ថ្លែង​អំណរគុណ​​យ៉ាង​ជ្រាល​ជ្រៅ​​មែន​ទែន​ដល់​ម្ចាស់​កម្មវិធី​ ដែល​លោក​បាន​ជឿ​​ទុក​ចិត្ត​ និង​​ជ្រើស​រើស​​​ក្រុម​ហ៊ុន​ Pablo's របស់​លោក​​​​ផ្គត់​ផ្គង់​លើ​ផ្នែក​​ភេសជ្ជៈ​ ក្នុង​កម្មវិធី​មង្គល​ការ​របស់​អ្នក​ឧកញ៉ា"។ លោក អ៊ឹម ប្រណិតា ថ្លែង​បន្ថែម៕

 

 

 

 

អត្ថបទ៖ ផ្សាយពាណិជ្ជកម្ម

រូបភាព៖ Pablo's

អត្ថបទថ្មី