អស់កង្វល់ពីរឿងគ្មានលុយរៀនមហាវិទ្យាល័យទៀតហើយ
- 2014-09-19 15:35:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់កង្វល់ពីរឿងគ្មានលុយរៀនមហាវិទ្យាល័យទៀតហើយ
ចន្លោះមិនឃើញ
សាកលវិទ្យាល័យមួយចំនួនមានកម្មវិធីបង់រំលស់ និង កម្ចីសម្រាប់សិក្សារយៈពេលរហូតដល់បួនឆ្នាំដល់និស្សិត ដែលអាចនិយាយបានថា លែងជាបញ្ហាចោទទៀតហើយសម្រាប់អ្នកគ្មានប្រាក់គ្រប់គ្រាន់។ កម្មវិធីបង់រំលស់នេះធ្វើឡើងបន្ទាប់ពីមាន សិស្សមិនតិចនាក់ទេ ដែលចង់បោះបង់ការសិក្សាព្រោះតែគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការរៀនសូត្រនៅមហាវិទ្យាល័យព្រោះបើមិនជាប់អាហារូបករណ៍នៅសាកលណាទេ គឺត្រូវបង់ថ្លៃអស់ប្រាក់ជាច្រើន។
សូមចុចអាន៖ យុវវ័យភាគច្រើនរិះគន់អ្នកហូបម្ហូបសាច់ឆ្កែ
សាកលវិទ្យាល័យធនធានមនុស្ស
សាកលវិទ្យាល័យធនធានមនុស្ស និស្សិតអាចបង់ប្រាក់រំលស់ជាដំណាក់កាលសម្រាប់ ១ ឆមាសបានច្រើនដង ។ តែដំណាក់ដំបូងត្រូវបង់ ៥០$ ជាមុនសិន បន្ទាប់មកអាចបង់ចាប់ពី ៤០$ ឡើងទៅ។ ក្នុងករណីបង់យឺតយ៉ាវ សាលានឹងពិន័យដោយត្រូវបង់ ១០% នៃតម្លៃប្រាក់ដែលនៅសល់ ។
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) សិស្សអាចជ្រើសរើសបង់រំលស់ជាខែ ឆមាសបានតែត្រូវភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ព្រមទាំងអ្នកធានាដែលអាចជាអាណាព្យាបាល ឬបងប្រុសស្រី (តែត្រូវភ្ជាប់មកអត្តសញ្ញាណប័ណ្ណដែរ )។ ការបង់រំលស់នេះមិនកំណត់តែសិស្សក្រីក្រទេ គឺសម្រាប់បុគ្គលទូទៅដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។
សូមចុចអាន៖ ៤សន្លឹកប្រចាំកាន់បិណ្ឌកុំថាដល់ព្រះសង្ឃសូម្បីឧបាសកក៏ក្ដៅសាច់ដុំភ្នែក
សាកលវិទ្យាល័យបៀលប្រាយ មានឥណទានសិក្សាសម្រាប់និស្សិតដែលសាកលនេះសហប្រតិបត្តិការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុល្បីៗមួយចំនួនដូចជា Right smart International, Vision Fund Cambodia, Active People's Microfinance Ltd, Aeon Credit Service, Kredit Microfinance Institution Plc, HKL និងCMK ដើម្បីផ្ដល់ឥណទានសិក្សាដល់និស្សិតដែលមានការលំបាកក្នុងការស្វែងរកប្រភពហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។
ឥណទាននេះមិនសំដៅតែសិស្សឡើយ មន្ត្រីរាជការឬបុគ្គលិកដែលជួបបញ្ហាប្រាក់កាសក៏អាចទទួលបានដែរ ហើយអាចបង់ជាខែ ជាឆមាសក៏បាន ។ និស្សិតដែលមានចំណាប់អារម្មណ៍អាចទៅទាក់ទងផ្ទាល់នៅគ្រឹះស្ថានជាដៃគូររបស់សាកលដើម្បីបំពេញសុំនុំបែបបទ។
សាកលវិទ្យាល័យវេស្ទឺន
សាកលវិទ្យាល័យវេស្ទឺនមានប្រាក់កម្ចី និងបង់រំលួសសម្រាប់សិស្សដែលចង់សិក្សានៅសាកលនេះរយៈពេលបួនឆ្នាំ។ ប៉ុន្តែរាល់សិស្សទាំងអស់ត្រូវមកការិយាល័យសាលាដោយផ្ទាល់ដើម្បីទទួលបានព័ត៌មាននេះ ទើបសាលានឹងសម្រេចផ្ដល់ជូននាពេលក្រោយ។ សិស្សដែលចង់បង់រំលួស អាចបង់ទៅតាមលទ្ធភាពតែត្រូវមានជាកិច្ចសន្យាបញ្ជាក់ ឯករណីកម្ចីត្រូវមានការដឹងលឺពីភូមិ ឃុំជាមុនថាពិតជាសិស្សក្រីក្រពិតប្រាកដមែន។
ដូច្នេះ រឿងប្រាក់កាសសម្រាប់ចូលសិក្សានៅតាមមហាវិទ្យាល័យលែងជាបញ្ហាចោទទៀតហើយ ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ?
អត្ថបទ ៖ លឹម សុនា