ប៉ុន្មានសន្លឹករំលឹកល្បែងប្រជាប្រិយសប្បាយបំផុតកាលនៅវិទ្យាល័យ
- 2015-03-26 12:30:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ុន្មានសន្លឹករំលឹកល្បែងប្រជាប្រិយសប្បាយបំផុតកាលនៅវិទ្យាល័យ
ចន្លោះមិនឃើញ
បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកាន់តែជិតឈានមកដល់ តែទម្លាប់លេងល្បែងប្រជាប្រិយខ្មែរកៀកចូលឆ្នាំនៅតាមសាលារៀន ជាពិសេសភ្នំពេញ ស្ទើរតែបាត់បង់ទៅហើយ។ ដោយឡែក នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបងឯណេះវិញ សិស្សានុសិស្សនៅតែបន្តទម្លាប់នេះដដែល ដែលម្នាក់ៗសុទ្ធតែបញ្ចេញស្នាមញញឹមសើចក្អាកក្អាយសប្បាយចិត្តនឹងល្បែងទាំងនោះ ដូចជា ល្បែងចាប់កូនក្រមុំ ៣ដក១ និងត្រពាំងឫស្សីជាដើម។
ប្រិយមិត្តប្រាកដជានឹកឃើញដល់អនុស្សាវរីយ៍សប្បាយរាប់មិនអស់ជាមិនខានកាលនៅរៀនវិទ្យាល័យ បន្ទាប់ពីឃើញទិដ្ឋភាពសំណើចដែលក្រុមការងារ Sabay បានចុះផ្ដិតផ្ទាល់កាលពីម្សិលមិញនេះ៖ ប្រិយមិត្តណាខ្លះមានអនុស្សាវរីយ៍ស្រដៀងគ្នានេះកាលនៅវិទ្យាល័យ?
ចុចអាន វិទ្យាល័យធំបីនៅក្រុងបាត់ដំបង មានស្គាល់មួយដែរឬអត់?