បវរ​កញ្ញា​ជប៉ុន​ស្បែក​ខ្មៅ​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ

  • 2015-03-26 16:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បវរ​កញ្ញា​កូន​កាត់​​ពីរ​បី​​សាសន៍​មួយ​រូប​កំពុង​ប្រឈម​នឹង​ការ​រិះ​គន់​ថា​នាង​ពុំ​មាន​រូប​សម្បត្តិ​គ្រប់គ្រាន់​តំណាង​ឲ្យ​ប្រជាជន​ជប៉ុន​នោះ​ទេ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​អាមេរិក​ CNN។

 

នាង​ Nagasaki Ariana Miyamoto ​ដែល​មាន​ម្ដាយ​ជា​ជន​ជាតិ​ជប៉ុន​ និង​ឪពុក​ជា​ជនជាតិ​​អាម៉េរិកាំង​ស្បែក​ខ្មៅ​ គឺ​ជា​បវរ​កញ្ញា​ជប៉ុន​ដំបូង ​ដែល​ជា​កូន​កាត់​ច្រើន​សាសន៍។

 

 

អ្នក​ខ្លះ​រិះគន់​ថា​ នាង​ Miyamoto​ មើល​ទៅ​មិន​ដូច​ប្រជាជន​ជប៉ុន​នោះ​ទេ​ និង​មិន​សម​​តំណាង​ប្រជាជន​ជប៉ុន​នោះ​ឡើយ​ ខណៈ​អ្នក​ផ្សេង​ទៀត​បែរ​ជា​អបអរ​ទៅ​ដល់​នាង​ថា​ នារី​កូន​កាត់​រូប​នេះ​កំពុង​បង្ហាញ​ឲ្យ​គេ​ស្គាល់​ថា​ អ្វី​ជា​អត្ថន័យ​ពិត​​​នៃ​ជនជាតិ​ជប៉ុន។

 

ក្នុង​វប្បធម៌​ដែល​គិត​ថា​ ជនជាតិ​ជប៉ុន​ពិត​ គឺ​មាន​សម្បុរ​ស​ ទើប​ជា​និមិត្តរូប​នៃ​ភាព​ស្រស់​ស្អាត។ ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​នេះ​អាច​នឹង​ពិបាក។

 

ការ​ដើរ​នៅ​តាម​ដង​វិថី​កាល​ពី​ថ្ងៃ​អង្គារ​ នា​ទី​ក្រុង​តូក្យូ​ បវរ​កញ្ញា​វ័យ​២០​រូប​នេះ​បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ក្រសែ​ភ្នែក​ទូទៅ​ អ្នក​ថត​រូប​ និង​ហ្វូង​មនុស្ស​ជា​ច្រើន។

 

Miyamoto​ និយាយ​ថា៖ "នៅ​ក្នុង​សាលា​ គេ​ធ្លាប់​ចោល​សំរាម​មក​លើ​ខ្ញុំ" ដោយសារ​ប្រកាន់​​​ព័ណ៌​សម្បុរ​របស់​នាង។

 

សាស្ត្រាចារ្យ​ Jeff Kingston ​នៃ​សាកល​វិទ្យាល័យ Temple University ​ក្នុង​ទី​ក្រុង​តូក្យូ​ និយាយ​ថា៖ "ប្រជាជន​ជួប​ប្រទះ​ការ​រើស​អើង​ និង​ការ​បែង​ចែក​ [នៅ​ជប៉ុន]”។

 

 

 

 

លោក​បន្ត​ថា​ ជប៉ុន​ត្រូវ​បាន​​គេ​គិត​ថា​ ជា​ប្រទេស​អភិរក្ស​ និង​មិន​ចង់​ផ្លាស់​ប្ដូរ​នោះ​ទេ។ ប៉ុន្តែ​​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ជប៉ុន​ចាប់​ផ្ដើម​មាន​សិល្បករ​ និង​សូម្បី​តែ​អត្តពលិក​ក៏​មាន​កូន​កាត់​សាសន៍​ផ្សេង​ខ្លះ​ៗ​ដែរ។ សាស្ត្រាចារ្យ​ដដែល​បន្ថែម​ថា៖ "ការ​គ្រង​មកុដ​របស់​នាង​នឹង​ផ្ញើ​សារ​វិជ្ជា​មាន​មួយ​អំពី​ការ​ផ្លាស់​ប្ដូរ​ប្រទេស​ជប៉ុន ដែល​ជា​ប្រទេស​ចុង​ក្រោយ​​គេ​"។

 

 

Miyamoto​ បាន​និយាយ​ថា៖ "ខ្ញុំ​ចង់​ប្រាប់​ពិភព​លោក​ថា​ ថ្វីត្បិត​កាត់​ពាក់​កណ្ដាល​​ជប៉ុន​​មែន​ក៏​អាច​តំណាង​ប្រជាជន​ជប៉ុន​បាន​ដែរ"៕

 

  ប្រភព៖ CNN

អត្ថបទពេញនិយម
អត្ថបទថ្មី