តារា​ចម្រៀង The Voice Cambodia ចេញ​មុខ​ដំបូង​ថត​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ

  • 2015-03-26 19:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​មាន​ប្រភព​ចេញ​ពី The Voice Cambodia ​ពីរ​បី​នាក់ បាន​ចេញ​មុខ​លើក​ដំបូង​ក្នុង​កម្មវិធី​សម្រាប់​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ម្សិលមិញ​នេះ​នៅ CTN។

 

ពួក​គេ​ទាំង​នោះ​មាន សយ រតនៈ មាស រចនា និង​ឃុន វុត្ថា ជា​ដើម។ ម្នាក់​ក្នុង​ចំណោម​នេះ គឺ មាស រចនា បាន​ប្រាប់​ថា នេះ​គឺ​ជា​លើក​ទី​១​ដែល​លោក​បាន​ចូល​រួម​ក្នុង​កម្មវិធី​សិល្បៈ​ទ្រង់​ទ្រាយ​ដូច្នេះ។ "ខ្ញុំ​មាន​អារម្មណ៍​ថា​ប្លែក ព្រោះ​អត់​ដែល​ចូល​កម្មវិធី​អីចឹង​ទេ ធ្លាប់​តែ​មើល ឥឡូវ​ចូល​ខ្លួន​ឯង មាន​អារម្មណ៍​សប្បាយ​មែន​ទែន"។ ងាក​មក សយ រតនៈ វិញ ក៏​បាន​ប្រាប់​ដែរ​ថា លោក​មាន​អារម្មណ៍​រីករាយ​ដូច​គ្នា។

 

ម្សិលមិញ​នេះ សមាគម​ទូរទស្សន៍ បាន​ដឹក​នាំ​សិល្បករ សិល្បការិនី ប្រមាណ​ជា ២០០​នាក់​ថត​កម្មវិធី​ត្រៀម​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​មក​ដល់​ពាក់​កណ្ដាល​ខែ​មេសា។

 

ទិដ្ឋភាព​ម្សិលមិញ​យ៉ាង​ណា តោះ...ទស្សនា​ទាំង​អស់​គ្នា...!!!