១០បទ​​របស់ Pitbull ​ដែល​​អាច​​​ចាក់​រាំ​ម៉ា​សប្បាយ​ក្នុង​ពិធី​ជប់លៀង

  • 2015-03-26 18:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ​បទភ្លេង និង​ចង្វាក់​ញាក់​សប្បាយ​ៗ បទ​ចម្រៀង​ភាគ​ច្រើន របស់​តារា​ចម្រៀង​រ៉េប​​អាមេរិក Pitbull តែង​តែ​ត្រូវ​បាន​គេ​យក​មក​ចាក់​ដើម្បី​បង្ក​បរិយាកាស​រីករាយ​​ក្នុង​ពិធីជប់លៀង​ជុំវិញ​​ពិភពលោក។ បើ​តាម​គេហទំព័រ mensxp.com ខាង​ក្រោម​នេះ​គឺ​ជា​បទ​ចម្រៀង ១០បទ​របស់ Pitbull ដែល​សក្ដិសម​បំផុត​សម្រាប់​ចាក់​ក្នុង​ពិធីជប់លៀង​ផ្សេង​ៗ៖​​

 

 

១. On The Floor

បទ​ចម្រៀង​នេះ​បាន​ចេញ​កាល​ពី​ឆ្នាំ​២០១១ និង​ជា​បទ​ចម្រៀង​ល្បី​បំផុត​ដែល Pitbull បាន​ច្រៀង​ជាមួយ Jennifer Lopez។

 

 

២. Rain Over Me

បទ​ចម្រៀង​នេះ​ក៏​ចេញ​នៅ​ឆ្នាំ​២០១១​ដែរ និង​បាន​ចេញ​ក្នុង​អាល់ប៊ុម​ទី​៦​របស់ Pitbull ដែល​មាន​ឈ្មោះ​ថា "Planet Pit”។ នេះ​ជា​លើក​ដំបូង​ដែល​តារា​ចម្រៀង​រ៉េប​មក​ពី​រដ្ឋ Florida រូប​នេះ​បាន​ចាប់​ដៃ​គូ​ជាមួយ​តារា​ចម្រៀង​ព័រតូរីកូ Marc Anthony ដែល​ជា​អតីត​ស្វាមី​របស់ Jennifer Lopez។ ​

 

 

៣. Timber

បទ​ចម្រៀង​មួយ​ក្នុង​ចំណោម​បទ​ចម្រៀង​ល្បី​បំផុត​កាល​ពី​ឆ្នាំ​២០១៣ គឺ​បទ "Timber” ដែល Pitbull ច្រៀង​ជាមួយ​ Kesha ដែល​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​លើ​តារាង​ចម្រៀង​​នានា ៣សប្ដាហ៍​ជាប់​គ្នា។ បទ​ចម្រៀង​នេះ​ដើម​ឡើយ​គឺ​សម្រាប់​តារា​ចម្រៀង Rihanna ទេ ប៉ុន្តែ​ដោយសារ​តែ Rihanna ជាប់​រវល់​ថត​បទ "Can't Remember to Forget You” ដូច្នេះ Kesha ក៏​ត្រូវ​បាន​អញ្ជើញ​មក​ច្រៀង​ជំនួស​វិញ។

 

 

៤. Give Me Everything

ដោយ​មាន​ការ​ចូលរួម​ពី Ne-Yo, Afrojack និង Nayer បទ​ចម្រៀង "Give Me Everything” បាន​ក្លាយ​ជា​បទ​ចម្រៀង​ទី​មួយ​របស់ Pitbull ដែល​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​លើ​តារាង Billboard អាមេរិក។ អាល់ប៊ុម​បទ​ចម្រៀង​នេះ​បាន​លក់​ដាច់​អស់ ៨,២លាន​បន្ទះ​ពី​ជុំវិញ​ពិភពលោក។

 

 

៥. International Love

នេះ​គឺ​ជា​បទ​ចម្រៀង​រួម​គ្នា​លើក​ដំបូង របស់ Pitbull និង Chris Brown មុន​នឹង​ពួក​គេ​សហការ​គ្នា​ក្នុង​បទ "Fun” និង "Hope We Meet Again”។

 

 

៦. Dance Again

នេះ​ជា​បទ​ចម្រៀង​ល្បី​មួយ​ទៀត របស់ Pitbull ជាមួយ Jlo ដែល​បាន​ជាប់​បេក្ខភាព​ចុង​ក្រោយ​ក្នុង​កម្មវិធី MTV Video Music Award ក្នុង​ផ្នែក​ក្បាច់​រាំ​ល្អ​ផ្ដាច់​គេ។

 

 

៧. Feel This Moment

ពី​អាល់ប៊ុម​ទី​៧​របស់ Pitbull “Global Warming” បទ​ចម្រៀង​នេះ​គឺ​ជា​ការ​សហការ​ដំបូង​រវាង Pitbull និង​គ្រូ​បង្វឹក​ The Voice អាមេរិក Christina Aguilera។ បទ​ចម្រៀង​នេះ​ក៏​​បាន​ជាប់​បេក្ខភាព​ចុង​ក្រោយ​ក្នុង​កម្មវិធី MTV Music Video Awards ដែរ​កាល​ពី​ឆ្នាំ​២០១៣ ក្នុង​ផ្នែក​បទ​ចម្រៀង​ឆ្លងឆ្លើយ​ល្អ​ផ្ដាច់​គេ។​

 

 

៨. I Know You Want Me

“I Know You Want Me​" គឺ​ជា​បទ​ចម្រៀង​​ដ៏​ល្បីល្បាញ​ពី​អាល់ប៊ុម​ទី​៤ របស់ Pitbull "Rebelution" និង​ជា​​បទ​ចម្រៀង​ដែល​មាន​អ្នក​ទស្សនា​ច្រើន​បំផុត​​លើ Youtube កាល​ពី​ឆ្នាំ ២០០៩។

 

 

៩. Live It Up

បទ​ចម្រៀង​ល្បី​មួយ​បទ​ទៀត​ដែល Pitbull បាន​ចេញ​ជាមួយ Jennifer Lopez គឺ​បទ "Live It Up” ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ​២០១៣។

 

 

១០. DJ Got Us Fallin' In Love

បទ​ចម្រៀង​នេះ​ក៏​ជា​ការ​សហការ​ដំបូង​ដែរ រវាង Pitbull និង Usher មុន​នឹង​ពួក​គេ​ចេញ​បទ "Party Ain't Over”។ “DJ Got Us Fallin' In Love” បាន​ក្លាយ​ជា​បទ​ចម្រៀង​ជោគជ័យ​បំផុត​មួយ​របស់ Usher។

 

 

ពេញ​ចិត្ត​បទ​ណា​ជាង​គេ ១០បទ​នេះ?

 

ចុចអាន៖Selena Gomez បទ​ថ្មី​ ជាមួយ​ដៃ​គូ​ប្រុស​ថ្មី រាំ​ខ្លាំង សិចស៊ី​ក៏​ខ្លាំង

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mensxp
អត្ថបទពេញនិយម
អត្ថបទថ្មី