«បេះដូង​ក្នុង​ពែង​កាហ្វេ​» ប្រវត្តិ​ស្នេហា​កម្សត់​!​

  • 2015-03-27 13:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មាន​បុរស​ម្នាក់​នោះ​តែង​តែ​ទៅ​ញ៉ាំ​កាហ្វេ​នៅ​ហាង​មួយ​រាល់​ថ្ងៃ​ ព្រោះ​គាត់​បាន​លង់​ស្រឡាញ់​នារី​ម្នាក់​ដែល​ជា​ម៉ូយ​ប្រចាំ​ហាង​នោះ! នាង​ក៏​ទៅ​ញ៉ាំ​នៅ​ទី​នោះ​រាល់​ថ្ងៃ​ដែរ! ប៉ុន្តែ​រាល់​ថ្ងៃ ​គាត់​បាន​ត្រឹម​តែ​លួច​សម្លឹង​នាង​ មិន​ហ៊ាន​និយាយ​អី​ទេ ព្រោះ​គាត់​គ្មាន​ភាព​ក្លាហាន! ថ្ងៃ​មួយ ​គាត់​តាំង​ចិត្ត​ថា​ចង់​និយាយ​ទៅ​កាន់​នាង ​តែ​រៀប​នឹង​ហា​មាត់​ទៅ​ហើយ​ នាង​បាន​ងាក​មក​ចំ​មុខ​គាត់​ធ្វើ​ឱ្យ​គាត់​ភ័យ ​ហើយ​បែរ​ជា​ស្រែក​ទៅ​ហៅ​អ្នក​រត់​តុ​សុំ​អំបិល​មក​ដាក់​កាហ្វេ​ទៅ​វិញ!» «ដូច​នាង​ពេល​នេះ​ដែរ​!» ខ្ញុំ​និយាយ​កាត់​ ព្រោះ​ឃើញ​ស្ថានភាព​ដូច​គ្នា។ «ម៉េច​ក៏​ថា​ដូច​? បុរស​នោះ​សុំ​អំបិល​ ព្រោះ​គាត់​ស្លន់​ពេក ​តែ​ខ្ញុំ​វិញ​គឺ​មាន​ចេតនា!» «អូខេ! អ៊ីចឹង​និយាយ​បន្ត​ទៀត​ទៅ!» «និយាយ​ដល់​ណា​ហើយ​ទេ​នៀក!??» នាង​ហាក់​ភ្លេច​ ព្រោះ​ការ​កាត់​របស់​ខ្ញុំ។ «ដល់​កន្លែង​បុរស​នោះ​សុំ​អំបិល​ដាក់​កាហ្វេ​…» « អូ​!​ ចា៎​! ពេល​នោះ​នារី​ម្នាក់​នោះ​ក៏​ឆ្ងល់ ​ហើយ​តាម​មើល​មុខ​បុរស​នោះ​ថែម​ទៀត! គាត់​កាន់​តែ​ភ័យ​ក៏​បាន​ចាក់​អំបិល​ចូល​រួច​ផឹក​! នាង​បាន​ចូល​ទៅ​ជិត​គាត់ ​ហើយ​សួរ​ថា​ម៉េច​ក៏​គាត់​ញ៉ាំ​កាហ្វេ​ដាក់​អំបិល? គាត់​មិន​ដឹង​ឆ្លើយ​ថា​ម៉េច​ ក៏​កុហក​ថា​មក​ពី​គាត់​មាន​ស្រុក​កំណើត​រស់​នៅ​ក្បែរ​មាត់​សមុទ្រ​ ហើយ​ទឹក​សមុទ្រ​ និង​អ្វី​ៗ​ដែល​នៅ​ស្រុក​គាត់​តែង​មាន​ជាតិ​ប្រៃ​តិច​ៗ! គាត់​ប្រាប់​នាង​ទៀត​ថា​​ ពេល​គាត់​ញ៉ាំ​កាហ្វេ​ដាក់​អំបិល​ធ្វើ​ឱ្យ​គាត់​នឹក​ដល់​ស្រុក​កំណើត ​ព្រោះ​ម្ដាយ​គាត់​តែង​ឆុង​កាហ្វេ ​ហើយ​បន្ថែម​អំបិល​ឱ្យ​គាត់​ញ៉ាំ​រាល់​ព្រឹក​…» «សុំ​កាត់​បន្តិច​! វា​មិន​ដែល​អ្នក​ស្រុក​មាត់​សមុទ្រ​ណា​ឆុង​​កាហ្វេ​ដាក់​អំបិល​ទេ​!?» ខ្ញុំ​កាត់​ម្ដង​ទៀត។ [...]

 

ចុច​អាន​​សាច់​រឿង​ទាំង​ស្រុង​!​

 

 

ចុច​ Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ