កម្រង​រូប​ភាព ហ្វូង​ក្របី​ផ្ដាច់​ជីវិត​អធិរាជ​លើ​វាល​ស្មៅ

  • 2014-10-08 16:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តោ​គឺ​ជា​សត្វ​សាហាវ ដែល​ស៊ី​សាច់​សត្វ​រស់​ជា​អាហារ​មិន​រើស​មុខ សូម្បី​ពពួក​សត្វ​ធំៗ​ជាង​ខ្លួន​ក៏​ដោយ។ ប៉ុន្តែ​រូប​ភាព​ប៉ុន្មាន​សន្លឹក​ខាង​ក្រោម​នេះ នឹង​ធ្វើ​ឲ្យ​លោក​អ្នក​ជក់​ចិត្ត ត្បិត​អី​តោ​មួយ​ក្បាល​ត្រូវ​ក្របី​មួយ​ហ្វូង​ដេញ​តាម​ជាន់​ផ្ដាច់​សង្ខារ ប្រៀប​ដូច​ឆ្មា​ដេញ​តាម​ចាប់​កណ្ដុរ​ជា​ចំណី។

 

 

រូបភាព​ទាំង​អស់​នេះ​ថត​បាន​នា​ពេល​ព្រឹក​ព្រលឹម ​ដោយ​លោក Lyle Gregg នៅ​ឧទ្យាន​ជាតិ Kruger ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

 

 

​ពេល​ហ្វូង​ក្របី​រត់​មក​ជិត តោ​មួយ​ក្បាល​នេះ​ព្យាយាម​បោល​រត់​ដែរ ប៉ុន្តែ​មិន​អាច​គេច​ផុត ដោយ​សារ​ធ្លាប់​រង​របួស​ពី​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​គ្នា​តោ​ផ្សេង​ទៀត​នា​ពេល​កន្លង​មក។

 

ទី​បំផុត តោ​ដែល​ធ្លាប់​ជា​សត្វ​ប្រហារ​គេ​មិន​រើស​មុខ បាន​ធ្លាក់​ក្នុង​ចង្កូម​មច្ចុរាជ​ដោយ​សារ​ហ្វូង​ក្របី​ជាន់​ចំ​ក្បាល និង​ខ្លួន​ប្រាណ​សុសសាច់។ អ្នក​គ្រប់​គ្រង​ឧទ្យាន​ជាតិ Kruger ដែល​ជា​កន្លែង​កើត​ហេតុ ក៏​បាន​អះអាង​ផង​ដែរ​ថា តោ​នេះ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​បាន​ទេ៕

 

 

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ dailymail